ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ សារធាតុ​គីមី​ក្នុង​សាប៊ូ​អាច​ប៉ះពាល់​ធ្ងន់ចំពោះ​ក្មេង

6 ឆ្នាំ មុន

ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​នៅ​ក្នុង​សាប៊ូ និង​របស់​ក្មេង​លេង​អំឡុង​ពេល​កុមារភាព​អាច​បង្ក​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ ។

ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​នៅ​ក្នុង​សាប៊ូ និង​របស់​ក្មេង​លេង​អំឡុង​ពេល​កុមារភាព​អាច​បង្ក​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ ។

ចំណែកឯ​ក្មេង​ស្រី​ដែល​មាន​កម្រិត​សារធាតុ​គីមី​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា phthalates ក្នុង​ឈាម​របស់​ពួក​គេ​ខ្ពស់​អាច​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​កម្រិត​នៃ​អ៊័​រ​ម៉ូ​នទី​រ៉ូ​អុ​ី​ត ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ ។ អ្នកនិពន្ធ​សិក្សា​លោក Pam Factor-Litvak នៃ​សាកលវិទ្យាល័យ Columbia​បាន​និយាយ​ថា​«​ក្រ​ពេញទី​រ៉ូ​អុ​ី​ត​ដើរតួ​នាទី​ក្នុង​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​ខួរក្បាល ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​ផលិតផល​រហូត​ដល់​ទៅ​៧០% ដែល​យើង​លាប​លើ​ស្បែក​របស់​យើង​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ដឈាម ហើយ​ស្បែក​ក្បាល​របស់​យើង​មាន​អត្រា​ស្រូប​យក​ខ្ពស់​បំផុត​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​រាង​កាយ​របស់​យើង ។

សារធាតុ phthalates ត្រូវ​បាន​គេ​គិត​ថា​ អាច​មាន​តួនាទី​ដូច​អ៊័​រ​ម៉ូ​ន​ដែរ ជា​ពិសេស​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន ដែល​នាំ​ឱ្យ​មានការ​រំខាន​អ៊័​រ​ម៉ូ​ន​ជំរុញ​ឱ្យ​មាន​ជំងឺផ្សេង​ៗ ។ ឪពុក​ម្តាយ​ដែល​មានកូន​តូច​គួរ​ត​ចៀសវាង​ការ​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ phthalates ដូច​ជា​សាប៊ូ​កក់សក់ ថ្នាំ​ក្រចក និង​កម្រាល​ប្លា​ស្ទិ​ក ។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ការ​រំខាន​ដល់​អ៊័​រ​ម៉ូ​នទី​រ៉ូ​អីុ​ត​មិន​បាន​កើត​មាន​ឡើង​ក្នុង​កម្រិត​ដូច​គ្នា​ចំពោះ​ក្មេង​ប្រុស​នោះ​ទេ ប្រហែល​មក​ពី​ការ​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា​សារធាតុ phthalates​មាន​តួនាទី​ដូច​គ្នា​តែ​ជាមួយនឹង​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​ប៉ុណ្ណោះ ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​ការ​ប៉ះពាល់​សារធាតុ phthalates នៅ​ពេល​មាន​ផ្ទៃពោះ​មានការ​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​IQ​ជំងឺហឺត បញ្ហា​ផ្លូវចិត្ត​និង​ការ​អភិវឌ្ឍ​ចលនា​របស់​កូន​ក្មេង ៕