ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP មាន​បំណង​ពង្រីក​សមាជិក​កាន់តែ​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីក​ចំរើន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​នី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​រាជធានី​

រាជា​នី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា សម្តេច​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា (CPP) មាន​បំណង​ចង់​ពង្រីក​សមាជិក គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចំរើន​បន្ថែម​មួយ​កម្រិត​ទៀត ។

លោក ឃួ​ង ស្រេង ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា បាន​បន្ត​ថា «​ប្រទេស​មាន​សន្តិភាព យើង​មាន​អ្វី​ៗ​ទាំងអស់ តែបើ​គ្មាន​សន្តិភាព យើង​គ្រប់​គ្នា​មិន​អាច​រកស៊ី​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ឡើយ​។​ដូច្នេះ​សូម​អោយ​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​រួម​គ្នា​រក្សា​សន្តិភាព​អោយ​បាន​គង់​វង់​»​។ ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះ​សំណា​ល​ជាមួយ​ថ្នាក់ដឹកនាំ​សមាជិកា​ជា​ស្ត្រី យុវនារី សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំណុះ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​យុរ​ជន​សេដ្ឋកិច្ច នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​អគារ​លេខ ៦៩ (​ទល់មុខ​ភោជនីយដ្ឋាន ស្ទឹង​មាស​) ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ចង់​ពង្រីក​សមាជិក គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​យើង​មានឱកាស​ក្នុង​កា​រ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចំរើន​បន្ថែម​មួយ​កម្រិត​ទៀត ។ អនុវត្ត​ទៅ​តាម​អនុសាសន៍ ប្រធាន​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា លោក​សូម​អោយ​បងប្អូន​ដែល​ជា​សមាជិកា​ជា​ស្ត្រី យុវនារី សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​ពី​អំពើ​ល្អ​របស់​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​ជូន​ទៅ​បងប្អូន​សាច់ញាតិ​និង​អូស​ទាញ​ពលរដ្ឋ​ដែល​ដើរ​លើ​ផ្លូវខុស​មក​ចូលរួម​ជី​ភាព​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​វិញ​។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ដែរ ក៏​បាន​លើក​ឡើង​ពី​វីរៈភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ដោយ​លោក​បញ្ជាក់​ថា សម្តេច​មិន​ត្រឹមតែ រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល ពត និង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​អោយ​រីក​ចំរើន​ប៉ុណ្ណោះ​ទេ សម្តេច​នូវ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រំដោះ​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​ពី​ការ​រីក​រាលដាល​ពី​ជម្ងឺ​កូ​វី​ដ​-១៩​ថែម​ទៀត ដោយ​សម្តេច​បាន​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់ រាជធានី ជាមួយនឹង​ការ​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ covid-19 ជូន​ប្រជា​ណ​ល​រដ្ឋ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ជំងឺ​នេះ​បាន​ថមថយ​និង​ឈាន​ទៅ​ដល់​ការ​បើក​អោយ​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ជា​ប្រក្រតី​ឡើង​វិញ​។ នេះ​ជា​មោទនៈភាព​ដែល​យើង​មាន​មេដឹកនាំ​បក្ស​និង​មេដឹកនាំ​ប្រទេស​មានគុណ​ធម៌​ល្អ​បែប​នេះ​។

លោក​ឡី សុភាព ប្រធាន​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្ស​មូល​ដ្ខា​ន សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ផង​ដែរ​ថា ៖ លោក ឃួ​ង ស្រេង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​សមាជិក​របស់​គណៈកម្មាធិការ​គណបក្ស​មូល​ដ្ខា​ន សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ដើម្បី​ពុះពារ​សម្រេច​បាន​ព្រៀប​ឈ្នះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឡី សុភាព ក៏​បាន​លើក​ឡើង​ពី​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​បក្ស​មូលដ្ឋាន​ផង​ដែរ ដោយ​គណបក្ស​មូល​ដ្ខា​ន​បាន​រៀបចំ​ចងក្រង​ជា​សមាជិក​ឡើង​តាំងពី​ឆ្នាំ​២០១៥​មក ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៧​ឆ្នាំ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ