ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ទូរស័ព្ទ​រស់នៅ​ជាមួយ​គ្នារហូតនាងមានផ្ទៃពោះ បែរជាលេងល្បិច​ទៅមិនមកវិញ​

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នារី​ជា​សង្សារ​ប្ដឹង​សមត្ថកិច្ច​អោយ​ចាប់​ឃាត់ខ្លួន​ពី​បទ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នារី​ជា​សង្សារ​ប្ដឹង​សមត្ថកិច្ច​អោយ​ចាប់​ឃាត់ខ្លួន​ពី​បទ​លួងលោម​បោកប្រាស់​លើ​សេចក្ដី​ទំនុកចិត្ត​យក​ម៉ូតូ​គេចខ្លួន​បាត់​អស់​ជា​ច្រើន​ខែ​មិន​ត្រឡប់​មក​វិញ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​យប់​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ស្រី្ដ​រង​គ្រោះ​ឈ្មោះ ទ​ន បូរ​វី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ មឹក ភារ​ម្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ តា​មួ​ង ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ស្រី្ដ​រង​គ្រោះ​ដែល​ត្រូវជា​គូសង្សារ​នឹង​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​ឱ្យ​​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ស្គាល់គ្នា​តាម​ទូរស័ព្ទ​រហូត​បាន​រស់នៅ​ជាមួយ​គ្នា​យល់ចិត្ត​ថ្លើម​ដល់​ថ្នាក់​មានកូន​ក្នុង​ពោះ​ទៀត​ផង ។ ការ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​បាន​៥​ខែ បុរស​ជា​គូស្នេហ៍​បាន​លួងលោម​សុំ​អោយ​ខាង​ស្រី​ចេញ​មុខ​ធានា​ទៅ​បង់​រំ​លោះ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​1II-3722 ដើម្បី​ជិះ​ទៅ​ធ្វើការ ដោយ​ប្រុស​ស្នេហ៍​ជា​អ្នក​ធានា​បង់លុយ​ប្រចាំខែ​ខាង​ប្រុស​ជា​អ្នក​ធានា​បង់​។

​ស្ត្រីរងគ្រោះ​បានបន្ត​ថា ការ​បង់​រំ​លោះ​បាន​បួន​ខែ​ ស្រាប់តែ​ប្រុស​ស្នេហ៍​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​សាច់​កាប់​ទៅ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​វិញ​សោះ​ សូ​ម្បី​តែ​ទូរស័ព្ទ​ទាក់ទង​ក៏​មិន​ចូល​ដែរ ​ទើប​ខាង​ស្រី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ​យក​មក​ចូល​ដោះស្រាយ​ជាមួយ​ខ្លួន ព្រោះ​អី​គាត់​ត្រូវ​បាន​ខាង​ធនាគារ​មក​ទាមទារ​រឿង​លុយ​បង់​ប្រចាំខែ​ពី​គាត់​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​ថ្ងៃ​ដែល​ដាក់​ពាក្យបណ្ដឹង​រួច​មក​ខ្លួន​តែងតែ​ស្រាវជ្រាវ​រក​ជនសង្ស័យ​រហូត នៅ​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​អង្គុយ​ហូប​អី​នៅ​មុខ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក៏​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ​រួច​រាយការណ៍​ទៅ​ខាង​ខណ្ឌឫស្សីកែវ​ភ្លាម​ៗ​។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ត្រូវ​បាន​ខាង​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​ប្រគល់​អោយ​ដល់​កន្លែង​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ដើម្បី​ឲ្យ​ខាង​ម្ចាស់​ទឹកដី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ