ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ស្រុក​រមាស​ហែក​…​ក្រុមហ៊ុន​រាសី​របស់​ឧកញ៉ា​​ម្នាក់​នាំ​វៀតណាម​បូ​ប​ខ្សាច់​លក់

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ចំនួន​៤ ស្ថិត​ក្នុងស្រុក​រមាស​ហែក មានការ​ក្តៅក្រហាយ​ជា​ខ្លាំង ដោយសារ​មាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​បាន​យកសា​ឡង់​មក​បូម​ខ្សាច់​លក់ បង្ក​ឲ្យ​បាក់​ដី​កសិកម្ម និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់ ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេ​ទឹក​វិល​រមាស​ហែក…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ចំនួន​៤ ស្ថិត​ក្នុងស្រុក​រមាស​ហែក មានការ​ក្តៅក្រហាយ​ជា​ខ្លាំង ដោយសារ​មាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​បាន​យកសា​ឡង់​មក​បូម​ខ្សាច់​លក់ បង្ក​ឲ្យ​បាក់​ដី​កសិកម្ម និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់ ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេ​ទឹក​វិល​រមាស​ហែក ក្នុង​១​គ្រួសារ​ៗ​ចាប់ពី​២៥​ម៉ែត្រ ទៅ​ជាង​១០០​ម៉ែត្រ​។

បើ​តាម​លោក កែវ សៀត អនុ​ភូមិ​តា​ខុប ឃុំ​កំពង់ត្រាច តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ឃុំ​កំពង់​តាច​បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​វៀតណាម​បាន​យកសា​ឡង់​មក​ចូល​បូម​ខ្សាច់​នេះ កើតឡើង​រយៈពេល​១​ឆ្នាំ​ហើយ​និង​បង្ក​ឲ្យ​បាក់​ដី​របស់​ប្រជាពលរដ្ឋ​៦​ខែ​មក​ហើយ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៧​ធ្នូ ២០២២ នេះ ។

លោក​អនុ​ភូមិ​បន្ត​ទៀត​ថា ការ​បូម​ខ្សាច់​នេះ បង្ក​ឲ្យ​បាក់​ច្រាំង​ទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេ​ទាំង​សងខាង​ទន្លេ ចាប់ពី​គល់​ស្ពាន​ទឹក​វឹល​រហូត​ដល់​ព្រំ​ដែនទឹក​បាត់​ត្រាស់​ឃុំ​ដូង មាន​ចំនួន​០៤​ឃុំ​គឺ​ឃុំ​កំពង់ត្រាច ឃុំ​អំ​ពឹ​ល ឃុំ​គគីរ​និង​ឃុំ​ដូង ។ ហើយ​ប៉ះពាល់​ខ្លាំង មាន​០៣​ភូមិ គឺ​ភូមិ​តា​ខុប ឃុំ​កំពង់ត្រាច​- ភូមិ​ត្បែង ឃុំ​អំ​ពឹ​ល និង​ភូមិ​ត្រពាំង​ស្គន់ ឃុំ​គគីរ​។

បើ​តាម​តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​នៅ​សាលាស្រុក​រមាស​ហែក​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​យកសា​ឡង់​ចូល​មក​បូម​ខ្សាច់​នេះ ចាប់តាំងពី​ឆ្នាំ​២០០៩​មក ក៏​ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ប៉ះពាល់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្លាំង​គឺ​នៅ​ឆ្នាំ​២០២២​នេះ ដោយ​លើក​ឡើង​ថា ជនជាតិ​វៀតណាម​មានសំណាង​ជាង​ប្រជាជន​ខ្មែរ​យើង ដោយ​គេ​ដើរ​បូម​ខ្សាច់​យក​ទៅ​លក់​ក្នុងស្រុក និង​ដឹក​តាម​សា​ឡង់​ឆ្លង​ដែន​ទៅ​ប្រ​ទេ​វៀត​ណាម​យ៉ាង​រលូន ។

នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​តវ៉ា​គេ​ប្រាប់​ថា ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ឧកញ៉ា​ម្នាក់​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​«​ក្រុមហ៊ុន​រាសី​» បាន​ទទួល​សិទ្ធិ​ពី​ក្រសួង​រ៉ែ និង​ឋា​ម​ពល បូម​ខ្សាច់​ផ្គត់ផ្គង់​ក្នុងស្រុក ដោយ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​បូម​យក​ខ្សាច់​ពី​កណ្តាល​ទន្លេ​ទំហំ​០៦​ម៉ែត្រ ។

ជាក់ស្តែង​លោក​ឧកញ៉ា​ម្នាក់​នេះ​បាន​ឲ្យ​ជនជាតិ​វៀតណាម «​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​សូម​បី​មួយ​ម៉ាត់​» យកសា​ឡង់​ចំនួន​០៤​សា​ឡង់​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ស្រុក​រមាស​ហែក ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​រមាស​ហែក​នេះ គោលដៅ​ផ្គត់ផ្គង់​ចែកចាយ​ក្នុងស្រុក ក៏​ប៉ុន្តែ​ជនជាតិ​យួន​បាន​លួច​ដឹក​ខ្សាច់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់​យ៉ាង​រលូន​។
ហើយ​មិន​បាន​គោរព​តាម​ច្បាប់​អនុញ្ញាត​នោះ​ទេ​គឺ ដើរ​បូម​តាម​ទំនើងចិត្ត គឺ​បូម​ជិត​ច្រាំង​ទន្លេ​តែ​ម្តង​ទើប​បង្ក​ឲ្យ​បាក់​ច្រាំង​ទន្លេ បាក់​ដី​កសិកម្ម​និង​ដី​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រស់នៅ​បាន​សុខសាន្ត​ដំណ​ដូនតា​រាប់រយ​ឆ្នាំ​មក​ហើយ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង​វៀតណាម​បូម​ខ្សាច់​នេះ មើល​អាជ្ញា​ប​ណ្ណ័ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​អនុញ្ញាត ប្រសិនបើ មិន​អនុវត្ត​តាម​ទេ លោក​នឹង​សុំ​ឲ្យ​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​ដកហូត​អាជ្ញា​​ប​ណ្ណ័​បញ្ឈប់​សកម្មភាព​តែ​ម្តង​។ ហើយ​អ្វី​ដែល​លោក​អភិបាលស្រុក​អះអាង​នៅ​ក្នុង​វេទិកា​ផ្សព្វ​ផ្សាយ​សាធារណៈ​នោះ ពុំ​មាន​ប្រសិទ្ធិ​ភាព​ទេ ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​បូម​ខ្សាច់​តាម​ទំនើងចិត្ត​ដដែល ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ