ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​៦៧​គ្រួសារ​មក​ពី​សហគមន៍​ត្នោត​ជ្រុំ​៤​ផ្ទុះ​ការ​តវ៉ា​រឿង​ដីធ្លី​នៅ​ខណ្ឌដង្កោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៦៧​គ្រួសារ​មក​ពី​សហគមន៍​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ប្រដាប់​ដោយ​បដារ និង​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផង​បាន​លើកគ្នា​ទៅ​ធ្វើ តវ៉ា​នៅ​លើ​ដី​ពុះ​ឡូ​ត៌​មួយ​កន្លែង​ដែល​មាន​ទីតាំង ស្ថិត​នៅ​ជិត​វត្ត​ព្រះ​ធាតុ ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ ។

ពួក​គាត់​បាន​ប្រាប់ ថា​ពួក​គាត់​បាន​ទិញ​ដី​នេះ​ពី​លោក មុំ សុផល ដែល​ជា​អនុប្រធាន​ភូមិ​ត្នោត​ជ្រុំ​៤ ដោយ​បាន​បង​រំលស់​រហូត​មក ហើយ​មាន​អ្នកខ្លះ​បង់​រួច​ទៀត​ផង ប៉ុន្តែ​លោក​អនុប្រធាន​ភូមិ​ខាងលើ មិន​បាន​ចេញ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ឲ្យ​នៅឡើយ ។ មិនតែប៉ុណ្ណោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ចុង​ក្រោយ​មាន​លោក ជា សា​រ៉េ​ត ដែល​ជា​ប្រធាន​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ បាន​លូកដៃ​ចូល និង​បាន​រំលោភ​យក​ដី​នោះ​ទាំងអស់ និង​បាន​លួច​ដាក់​ស្លាក​លេខ ថែម​ទៀត ទើប​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​បែប​នេះ​តែ​ម្ដង ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ លោក មុំ សុផល អាយុ​៦៧​ឆ្នាំ ដែល​ជា​អនុប្រធាន​ភូមិ​ត្នោត​ជ្រុំ​៤ បាន​ទិញ​ដី​មួយ​ចំនួន​ពី​ឈ្មោះ អេ​ម សុវណ្ណ​ស៊ី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​ទិញ​ដី​មួយ​ចំនួន​ទៀត​ពី​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ អម សុវណ្ណ នៅ​ក្នុងភូមិ​នោះ ដែរ ប៉ុន្តែ​មិន​បានដឹង​ថា​ទិញ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​ប៉ុន្មាន​នោះ​ទេ ។ បន្ទាប់​មក​បាន​ពុះ​ជា​ឡូ​ត៌ ក្បាល​៥​ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ហើយ​បាន​លក់​ឲ្យ​ពួក​គាត់ ក្នុង​១​ឡូ​ត៌​ថ្លែ​ចាប់ពី​តម្លៃ​២៥០០​ទៅ​ជាង​៣០០០​ដុល្លារ ទៅ​តាម​ប្រភេទ​ដី​ឡូ​ត៌​នីមួយ​ៗ ខណៈនោះ​ពួក​គាត់​ខ្លះ​បាន​ទិញ​១​ឡូ​ត៌ និង​អ្នកខ្លះ​ទៀត​ទិញ​២​ឡូ​ត៌​ទៅ​តាម លទ្ធភាព​ដែល​មាន​រៀង​ៗ​ខ្លួន ហើយ​សរុប​ទាំងអស់​ចំនួន​៧៦​ឡូ​ត៌ មាន​តម្លៃ​ប្រហែល​២០​ម៉ឺន​ដុល្លារ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ទិញ​នោះ​គឺ​ព្រមព្រាង​គ្នា តាម​រយៈ​ការ​បង់​រំលស់​ក្នុង​១​ខែ​ចំនួន​៥០​ដុល្លារ ទៅ​១០០​ដុល្លារ​តាម​លទ្ធភាព ដោយ​មិន​បាន​កំណត់​ឆ្នាំ​នោះ​ឡើយ ហើយ​ពួក​គាត់​បាន​បង់​រាល់​ខែ​មិន​ដែល​ខកខាន​នោះ​ទេ ទោះបីជា​រក​លុយ​មិនសូវ​បាន​ក៏​ខំតស៊ូ​បង់​ដែរ ។