ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់ចំណេះ ! បេក្ខជន១រូបសុខចិត្ត​បីកូនមក​ប្រឡង

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ជា​បេក្ខជន​ឈ្មោះ ធឿ​ន ចាន់​ថា អាយុ​១៨​ឆ្នាំ ដែល​មានកូន​ប្រុស​ម្នាក់ អាយុ​១១​ខែ ធ្លាប់​ប្រឡង​បាក់​ឌុ​ប​ធ្លាក់​ថ្នាក់​ជាតិ​ឆ្នាំ​មុន​(​សិស្ស​ស្វ័យរិន​) ខណៈ​ប្តី​រត់​ចោល​បន្សល់​នៅ​កូន​តូច​ម្នាក់…

ខេត្តសៀមរាប ៖ ស្ត្រី​ជា​បេក្ខជន​ឈ្មោះ ធឿ​ន ចាន់​ថា អាយុ​១៨​ឆ្នាំ ដែល​មានកូន​ប្រុស​ម្នាក់ អាយុ​១១​ខែ ធ្លាប់​ប្រឡង​បាក់​ឌុ​ប​ធ្លាក់​ថ្នាក់​ជាតិ​ឆ្នាំ​មុន​(​សិស្ស​ស្វ័យរិន​) ខណៈ​ប្តី​រត់​ចោល​បន្សល់​នៅ​កូន​តូច​ម្នាក់ សុខចិត្ត​តស៊ូ​ចូល​មក​ប្រឡង​សារ​ជា​ថ្មី​នៅ​ក្នុង​មណ្ឌល​អនុ​វិទ្យាល័យ​ធ្លក​អណ្តូង ទាំង​បីកូន និង​នាំ​ម្តា​យមក​ជាមួយ ដើម្បី​បំបៅ​ដោយ​ទឹកដោះ​ម្តាយ ហើយ​ទុក​ឱ្យ​ម្តាយ​មើល​។

បើ​តាម​ប្រសាសន​របស់​លោកគ្រូ កែវ សរា​វុ​ធ គណៈមេប្រយោគ និង​ជា​ប្រធាន​មណ្ឌល​អនុ​វិទ្យាល័យ ធ្លក​អណ្តូង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា បេក្ខជន ឈ្មោះ ធឿ​ន ចាន់​ថា ពិតជា​មានកូន​តូច អាយុ​១១​ខែ ពិតមែន ។​ប៉ុន្តែ​បេក្ខជន​នេះ​ជា​សិស្ស (​ស្វ័យរិន ) ដែល​ជា​សិស្ស​ប្រឡង​ធ្លាក់​បាក់​ឌុ​ប​ថ្នាក់​ជាតិ​ឆ្នាំ​មុន ហើយ​បេក្ខជន​នេះ​មក​ប្រឡង​នៅ​ក្នុង​មណ្ឌល​អនុ​វិទ្យា​ធ្លក​អណ្តូង បន្ទប់​លេខ​៣ តុ​លេខ​៧១​។

ចំណែក កូន​ទុក​នៅ​ជាមួយ​ម្តាយ​របស់​គាត់ ខាងក្រៅ​របង ហើយ​ពេល​ដែល​គាត់​ប្រឡង​បាន​មួយ​វិញ្ញាសារ​ឃើញ​គាត់​ចេញ​មក​ក្រៅ​បន្ទប់ យក​កូន​ពី​ដៃ​ម្តាយ​ឱ្យ​បៅ​ទឹកដោះ​របស់​គាត់ នេះ​បាន​ចំ​ជា​កូន អ្នកតស៊ូ​មែន​។​លោក​បាន​បញ្ជាក់​ថា នៅ​មណ្ឌល​ប្រឡង​ដែល​មាន​សិស្ស​មក​ចូលរួម​ប្រឡង​ក្នុង​ក្រុង​សៀមរាប មាន​២​មណ្ឌល គឺ​មណ្ឌល​ធ្លក​អណ្តូង ស្ថិត​នៅ​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង មណ្ឌល​មុខ​នាគ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រង​សៀមរាប ភាគច្រើន​ដែល​ជា​បេក្ខជន​មក​ពី​មន្ត្រីរាជការ , ព្រះសង្ឃ ,​និង​ស្វ័យរិន​។

ចំណែក ស្ត្រី​ជា​បេក្ខជន​ឈ្មោះ ធឿ​ន ចាន់​ថា អាយុ​១៨​ឆ្នាំ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ចាក់​ស្រា ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​មុខ​មណ្ឌល​ប្រឡង​ថា នាង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ផា​ន់ ណា សិរី​បុត្រ អាយុ​១១​ខែ ត្រូវ​បាន​ប្តី​បោះបង់​ចោល​កូន​តាំងពី​១​កន្លះ​រហូត​មក​ដល់​បច្ចុប្បន្ន​។ ហើយ​នាង​មាន​ឪពុក​ឈ្មោះ សេង ចាន់​ថុ​ល អាយុ​៤៨​ឆ្នាំ​មុខរបរ ធ្វើស្រែ និង ម្តាយ ឈ្មោះ ជ ស្រី​ង៉ា អាយុ​៤២​ឆ្នាំ​មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ចាក់​ស្រា ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ ។

នាង​បាន​បន្ត​ថា ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​ស្គាល់គ្នា តាម​សង្គម​ហ្វេ​ស​ប៊ុ​ក រួច​ក៏​ឱ្យ​ឪពុក​ម្តាយ​ទាំង​សងខាង​រៀបចំ​សែនព្រេន​ឱ្យ​តាម​ទំ​លៀម​ទំលាប់​ប្រពៃណី​ចាស់ទុំ ក្នុង​អំឡុង​កូ​វី​ដ​១៩ វាយលុក​ខ្លាំង​ទើប​មិន​អាច​សុំ​ច្បាប់​រៀប​ការ​បាន​។ បេក្ខជន​ឈ្មោះ ធឿ​ន ចាន់​ថា បាន​រៀបរាប់​បន្ត​ថា មុន​នឹង​រូប​នាង​ខ្ញុំ​មក​ប្រឡង​បាក់​ឌុ​ប​នេះ គឺ​នាង​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​សំរោង​ដំ​ដែង ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ប្រឡង​ធ្លាក់​បាក់​ឌុ​ប​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ម្តង​រួច​មក​ហើយ ប៉ុន្តែ​នាង​ខ្ញុំ​មិន​បោះបង់​ចោលការ​សិក្សា​ទេ​សុខចិត្ត​តស៊ូ​រៀនសូត្រ​បន្ត​នៅ​សាល​ឯកជន​មក​ប្រឡង​សារ​ជា​ថ្មី ក្រែង​បាន​ជាប់ និង​រក​ការងារ​ធ្វើ​យក​លុយ​មក​ចិញ្ចឹម​កូន​របស់​នាង​ខ្ញុំ​កុំឱ្យ​ពិបាក​ដល់​ឪពុក​ម្តាយ​។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ នាង​ខ្ញុំ ឈ្មោះ ជ ស្រី​ង៉ា អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ចាក់​ស្រា ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​រៀបរាប់​ថា ដោយសារ​ឃើញ​កូន​ពិបាក​ក្នុង​ការ​ចូលរួម​ប្រឡង​បាក់​ឌុ​ប ជា​លើក​ទី​២ ព្រោះ​កូនស្រី​របស់​នាង​ខ្ញុំ គាត់​មានកូន​ប្រុស​ម្នាក់ អាយុ​១១​ខែ ដែល​ពួក​ខ្ញុំ​បាន​សែនព្រេន​ឱ្យ​នៅ​ក្នុង​អំឡុង​កូ​វី​ដ​១៩ កំពុង​បិទ​ខ្ទប់​ខ្លាំង​បាន​រយៈពេល​១​ឆ្នាំ កូនស្រី​របស់​នាង​ខ្ញុំ​កើត​បានកូន​ប្រុស​មួយ​មិនសូវ​មាន​លុយ ទិញ​ទឹកដោះគោ​ផង​ទើប​កូនស្រី​ខ្ញុំ ក៏​យក​កូន​បំបៅ​ទឹកដោះ​ជំនួស​ទឹកដោះគោ​វិញ ហើយ​អ្នកស្រី​សម្រេចចិត្ត​មក​តាម​កូន ដើម្បី​មើល​ចៅ​។

អ្នកស្រី​បន្ត​ថា ពេល​កូនស្រី​ប្រឡង​មុខ​វិទ្យា​ណាមួយ​រួច​ហើយ តែងតែ​ចេញ​មក​ក្រៅ​បន្ទប់ ដើម្បី​យក​ចៅ​ពី​ដៃ​ទៅ​ឱ្យ​បំបៅ​ជា​រៀង​រាល់ដង ហើយ​ចប់​នៅ​ម៉ោង​១១​ថ្ងៃ​ឈប់​សម្រាក ហូប​បាយ​ពួក​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ ហូប​បាយ​នៅ​ខាងក្រៅ និង​ទៅ​សម្រាក​ផ្ទះ​បងប្អូន​ក្នុង​ក្រុង​សៀមរាប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ