ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ល្ហក់​មិន​គួរ​ណា​ធ្វើ​រឿង​បែប​ហ្នឹង​..!

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​ក្រុម​ក្មេង​ស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​លួច​យក​ទ្រព្យសម្បត្តិ

ខេត្ត​ប៉ៃលិន ៖ មាន​ក្រុម​ក្មេង​ស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​លួច​យក​ទ្រព្យសម្បត្តិ និង​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ទាន់​ក៏​បិទទ្វារ​ពី​ខាងក្រៅ​រួច​រាយការណ៍ និង​ចាប់​បញ្ជូន​ឲ្យ​សមត្ថកិច្ច ខណៈ​កំពុង​តែ​លួច​គាស់​ទ្វាររបង​ចូល​បំរុង​លួច​យក​ទ្រព្យសម្បត្តិ​បន្ត​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ 

ប្រភព​ព័ត៌មាន​ពី​លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​ជា​ប្រធាន​ក្រុម​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​របស់​លោក​ក៏​ចុះ​ទៅ​ដល់ទី​តាំង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ ប៊ី មក​រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ផ្សារ​ព្រំ និង​ទី​២- ឈ្មោះ ម៉ី គឹ​ម​សៀង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ទាំ​២​នាក់​សុទ្ធតែ​មិន​មានមុខ​របរ​អ្វី​នោះ​ឡើយ ។ ប្រភព​បន្ត​ទៀត​ថា ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​បានឱ្យ​ដឹង​ថា ក្មេង​ទាង​ពីរ​នាក់​ខាងលើ​តែងតែ​ធ្វើ​សកម្មភាព​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​យប់​លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​ម្ចាស់​ឃើញ​ទាន់​ពេល​ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ៕