ក្មេងទំនើងប្រុសស្រីនិងភេទទី3ចំនួន10នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងអន្តរាគម៍
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងអន្តរាគម៍
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងអន្តរាគម៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និង ប៉ុស្តិ៍នគរបាលស្វាយដង្គំកំពុងចុះល្បាតក៏ឃើញក្រុមក្មេងទំនើងមួយក្រុមមានស្រីមានប្រុសក៏បានធ្វើការឃាត់ខ្លួនបានចំនួន១០នាក់ក្នុងនោះមាន៩នាក់មានសារធាតុញៀន និងម្នាក់គ្មានរួចបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំ ។ ក្នុងប្រតិបត្តិការ បង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងចាប់តាំងពីម៉ោង១២យប់រហូតដល់ម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមមាត់ស្ទឹង និងតាមម្តុំព្រះអង្គចេក ព្រះអង្គចម និងនៅសួនច្បារ អ៊ុងអឿន ក្នុងក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ថា ដោយយមានការចង្អុលណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យលោកដឹកនាំកម្លាំងនគរបាលទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប ។ ជាក់ស្តែងនៅយប់វេលាម៉ោង១២យប់រហូតដល់ម៉ោង១២និង៣០ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល របស់លោកបានសហការជាមួយ កម្លាំងអន្តរាគម៍ និងកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានធ្វើការឃាត់ខ្លួនពួកក្រុមក្មេងទំនើងចំនួន១០នាក់(ស្រី២នាក់ ភេទទីបី២នាក់ ប្រុស៦នាក់) រួចនាំយកទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យទឹកនោមរកសារធាតុញៀនផងដែរ ។
លោកបានបញ្ជាក់ថា បន្ទាប់ពីរកសារធាតុញៀនទៅលើក្រុមក្មេងទំនើងប្រុសស្រីទាំង១០នាក់នោះឃើញថា ជនសង្ស័យប្រុសស្រី៩នាក់មានសារធាតុញៀន និងម្នាក់ជាភេទទី៣គ្មានសារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៩នាក់ក្នុងនោះមានភេទទី៣ម្នាក់ត្រូវបានកម្លាំងរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ទៅឱ្យខាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការបន្ត ។ ចំណែកភេទទី៣ម្នាក់ទៀតមិនមានសារធាតុញៀន និងបទល្មើសព្រហ្មទណ្ឌទេ ដូច្នេះកម្លាំងនគរបាលជំនាញកំពុងធ្វើការអប់រំរួចឱ្យត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ