ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​ឱ្យ​សមត្ថកិច្ច​និយាយ​លែង​ចេញ​ដោយសារ​តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ផឹកស្រា​អស់​២​ដប​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​ស្រែក​ជេរ​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំ​ការណ៍​គោលដៅ​រួម

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ផឹកស្រា​អស់​២​ដប​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​ស្រែក​ជេរ​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំ​ការណ៍​គោលដៅ​រួម​ហើយ​ជេរ​ប្រមាថ​លោក​មេ​ប៉ុស្តិ៍​ជ័យ​ជំនះ​ត្រូវ​សមត្ថ​កិច្ច​​ឃាត់ខ្លួន​យក​ទៅ​សាលា​ខណ្ឌដូនពេញ​ដោយ​ឱ្យ​គាត់​សំរាក​កុំឱ្យ​ស្រែក​ជរ​គេឯង​ទៀត ហេតុការណ៍​នេះ​បង្ក​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២១៤ នៅ​ចំណុច​ជិត​សាលារៀន​ចតុមុខ ស្ថិត​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​សម្តី​របស់​បុរស​ដែល​ស្រវឹងស្រា​ហើយ​ស្រែក​ឡូឡា​មានឈ្មោះ សុង រិ​ត អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នកលក់​កាសែត​នៅ​មុខ​ផ្សារ​ដើម​គរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​បឹងសាឡា​ង ខណ្ឌ​ទួលគោក មានស្រុក​កំណើត​នៅ​ឃុំ​ថ្មពួក ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចេញពីផ្ទះ​ម៉ោង​ជិត​៧​យប់​ហើយ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-0166 បាន​ជិះ​ទៅ​ជួប​មិត្តភក្តិ​នៅ​ក្រោយ​ព្រះ​បរមរាជវាំង​ហើយ​បបួល​មិត្តភក្តិ​៣​នាក់​ទៀត​អង្គុយ​ផឹក លុះ​ពេល​ដែល​ផឹក​អស់​ស្រា​អា​លិច​ហ្ស​ង់​វី​ស្គី​អស់​២​ដប​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​ក៏​មិនដឹង​ថា គាត់​និយាយ​អី​ខុស និង​ទាស់​សំដី​ជាមួយ​នរណា​ម្នាក់​នោះ​ទេ​ត្រូវ​គេ​ព្រួត​វាយ​ហើយ​រត់គេច​ខ្លួន​អស់ ។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ប៉ុន្តែ​ខាង​ប៉ុស្តិ៍​ចតុមុខ​បាន​ប្រាប់​ថា ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ជ័យជំនះ​ទៅ​ពីព្រោះ​កើតហេតុ​នៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង​មិនមែន​ទឹកដី​របស់​គាត់​នោះ​ទេ​ធ្វើ​ឲ្យ​គាត់​ខឹង​បាន​ជេរ​នៅ​ប៉ុស្តិ៍​ចតុមុខ​មិន​អស់ចិត្ត​បាន​ជិះ​ម៉ូតូ​ទៅ​គោលដៅ​ចរាចរណ៍​ដែល​នៅ​ជិត​ក្រោយ​ព្រះ​បរមរាជវាំង​ធ្វើ​ឱ្យ​ផ្អើល​គេឯង ថែម​ទាំង​ជេរ​ប្រមាថ​លោក​មេ​ប៉ុស្តិ៍​ជ័យ​ជំនះ​ទៀត​ផង​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​គាត់​យក​ទៅ​សាលា​ខណ្ឌដូនពេញ លុះ​ពេល​មក​ដល់​សាលា​ខណ្ឌ​ហើយ​​គាត់​មិន​ព្រម​នៅ​ស្ងៀម និង​សំរាក​នោះ​ទេ ក៏​ស្រែក​ឡូឡា​អួតអាង​ទៀត ទើប​សមត្ថកិច្ច​យក​ប្រដាប់​វាស់​ជាតិ​អាកុល​មក​វាស់​ជាតិ​អាកុល ប៉ុន្តែ​គាត់​មិន​ព្រម​ឲ្យ​វាស់​ឡើយ​ធ្វើ​ឱ្យ​សមត្ថកិច្ច​និយាយ​​លេង​ចេញ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​ណែនាំ​គាត់​អស់​រយៈពេល​ជិត​១​ម៉ោង និង​លួងលោម​ឱ្យ​គាត់​សំរាក​កុំឱ្យ​ស្រែក​ជេរ​តាម​ផ្លូវ​រំ​ខាង​ដល់​គេឯង​ទៀត ៕