ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ធ្វើការ​បាត់ មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​១​ខ្នង​មាន​ទំហំ​៥​គុណ​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ ដោយ​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ។ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​ទៅ​អន្តរា​គម​ន៏​បា.ញ់​ទឹក​ពន្លត់ ។ ដោយ​កិច្ច​អន្តរា​គម​ន៏​នោះ មិន​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ផ្សេង​ទេ ។

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​១​ខ្នង​មាន​ទំហំ​៥​គុណ​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ ដោយ​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ។ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ។ ដោយ​កិច្ច​អន្តរា​គម​ន៏​នោះ មិន​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ផ្ទះ  របស់​ប្រជាពលរដ្ឋ​ផ្សេង​ទេ ។

លោក​វរ​សេនី​យ៏​ឯក យ៉​ន ឌី​ន ប្រធាន​ការិយាល័យ​ពន្លត់អគ្គីភ័យ​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពី​សេចក្តីរាយការណ៍​នៅ​មូលដ្ឋាន​ខាងលើ​ថា មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​នោះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់ ដោយ​បាន​បាញ់​ទឹក​នៅ​លើ​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​នោះ សមត្ថកិច្ច​មាន​ផលវិបាក​ដោយសារ​តែ​ម្ចាស់ ចាក់សោរ​ចោល​ហើយ​ចេញ​ទៅ​ធ្វើការ​បាត់​មិន​មាន​អ្នក​ណា​នៅផ្ទះ​នោះ​ទេ ។ លោក​វរ​សេនី​យ៏​ឯក យ៉​ន ឌី​ន ប្រធាន​កា​រិ​យ​ល័យ​ពន្លត់អគ្គីភ័យ​ខេត្ត​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​នៅ​ក្បែរ បាន​នាំ​គ្នា​ធាក់​ជញ្ជាំង​ផ្ទះ​ទំលាក់​ចេញ​ដើម្បី​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល់​ទៅ​ដល់​នោះ ។ កម្លាំង​អគ្គី​ភ័យ​ខេត្ត​បាន​បាញ់​ទឹក​នៅ​លើ​ផ្ទះ​ដែល​ឆេះ​នោះ​ប្រើប្រាស់​អស់​ទឹក​ចំនួន​២​រថយន្ត ដោយ​បាន​រលត់​នៅ​សល់​តែ​ជើង​តាង​សសរផ្ទះ ចំពោះ​សម្ភារ​នៅ​លើ​ផ្ទះ​ត្រូវ​បាន​ឆេះ​ខ្ទេច​អស់​តែ​ម្តង ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ផ្ទះ​ចោល​ចេញ​ទៅ​ធ្វើការ​បាត់ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​ផ្ទះ​របស់​ខ្លួន​ឆេះ​នោះ​ម្ចាស់ផ្ទះ​បាន​ត្រឡប់​មក​ដល់ ឃើញ​ផ្ទះ​របស់​ខ្លះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ក៏​បាន​យំទួញសោក​ស្តាយស្រណោះ​របស់របរ​ត្រូវ​បាន​ឆេះ​ខ្ទេច​អស់ ។

សូម​បញ្ជាក់​ថា​ផ្ទះ​ដែល​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ កឹ​ម កុក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បាត់បង់​មាន​ប្លង់​ដី​អត្តសញ្ញាណប័ណ្ណ​២ លុយ​២០០​ដុល្លារ ហើយ​សម្ភារ​នៅ​ក្នុងផ្ទះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ៕