ការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទកភាពថ្មីមួយបន្ថែមទៀត នាចុងអាណត្តិទី៦
- ភ្នំពេញ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ…
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ…
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទកភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។
តាមសម្តេចតេជោ នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀត នាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល សម្រាប់ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជា សម្រាប់ប្រជាពលរដ្ឋនានា នៅក្នុងតំបន់ និងពិភពលោកផងដែរ។ ការចុះបញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតក សម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ចែករំលែកព័តមាននេះ