ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទិញ​ពោត​ឱ្យ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​ដើម​គ ជួប​គ្រោះ​ស្មាន​មិន​ដល់​អស់​ជាង​១​លាន​រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទៅ​ទិញ​ផ្លែ​ពោត​អោយ​ម៉ូយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ដែល​មាន​លុយ​ជាង​១​លាន​រៀល​យក​ទៅ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទៅ​ទិញ​ផ្លែ​ពោត​អោយ​ម៉ូយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ដែល​មាន​លុយ​ជាង​១​លាន​រៀល​យក​ទៅ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អឿ​ន ចាន​ធៀប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ម្តុំ​ផ្សារ​ដើម​គ សង្កាត់​ផ្សា​ដើម​គ ខណ្ឌទួលគោក ចំណែក​សម្ភារៈ​ដែល​បាត់បង់​ក្នុង​កាបូប រួម​មាន​លុយ​ខ្មែរ​ជាង​១​លាន​រៀល និង​អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក​ផង​ដែរ​។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពី​ម្តុំ​ជំពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​គោលបំណង​ទៅ​ទិញ​ផ្លែ​ពោត​យក​អោយ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​ដើម​គ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់ បណ្ដាល​ឲ្យ​ខ្សែ​កាបូប​ទាក់​ជាមួយនឹង​ដៃចង្កូត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ធ្វើ​ឱ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង និង​បត់​ក្បាល​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ ថែម​ទាំង​ធ្វើ​ឲ្យ​រូប​គាត់​រង​របួសស្រាល និង​ម៉ូតូ​រង​ការ​ខូចខាត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សំរេច​ហើយ ជនសង្ស័យ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ ដោយ​បាន​យក​កាបូបស្ពាយ​ដែល​មាន​លុយ​ជាង​១​លាន​រៀល យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី និង​យក​របស់ទ្រព្យ​គាត់​មក​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ