ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ចាត់វិធានការ​​បង្ក្រាប​លើ​បាតុកម្មកំពុងផ្ទុះឡើង​ទូទាំង​ប្រទេស​

1 ឆ្នាំ មុន

ចិន ៖ ចិន​បាន​ចាត់វិធានការ​យ៉ាង​លឿន​ដើម្បី​បង្ក្រាប​បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​

ចិន ៖ ចិន​បាន​ចាត់វិធានការ​យ៉ាង​លឿន​ដើម្បី​បង្ក្រាប​បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ដោយ​ធ្វើការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​នៅ​កន្លែង​តវ៉ា​សំខាន់​ៗ និង​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាម​អ៊ី​ន​ធឺ​ណេ​ត​។ គួររំលឹកថា ផ្ទុះ​ការ​តវ៉ា​ជុំវិញ​ពិភពលោក​ប្រឆាំង​វិធានការ​បិទ​ខ្ទប់ និង​រឹតត្បិត​សេរីភាព​របស់​ចិន

ការ​តវ៉ា​កើតឡើង​ដោយសារ​តែ​មានការ​ខឹង​ស​ម្បឹ​ង​លើ​ការ​រឹត​បន្តឹង​គោលនយោបាយ​សូន្យ​កូ​វី​ដ (zero-COVID) ប៉ុន្តែ​ដោយសារ​តែ​ចំនួន​អ្នក​តវ៉ា​កើនឡើង​កាន់តែ​ច្រើន​នៅ​បាតុកម្ម​ក្នុង​ទីក្រុង​ធំ​ៗ​ជា​ច្រើន ដូច្នេះ​ក៏​មាន​អ្នកខ្លះ​អំពាវនាវ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ប្រសើរ​ជាង​មុន​។

ក្នុង​ចំណោម​អ្នក​តវ៉ា​រាប់​ពាន​នាក់ មាន​រាប់រយ​នាក់​បាន​អំពាវនាវ​ឱ្យ​ដក​ប្រធានាធិបតី​ចិន Xi Jinping ចេញពី​តំណែង​។

ការ​តវ៉ា​បង្ក​ឡើង​ដោយសារ​បញ្ហា​អ​ភ្គិ​ភ័យ​ឆាបឆេះ​អគារ​ស្នាក់​នៅ​មួយ​ខ្នង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ទីក្រុង Urumqi នៃ​តំបន់ Xinjiang បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច ១០​នាក់​ស្លា​.​ប់​។ ជន​រង​គ្រោះ​ជាប់​នៅ​ក្នុង​អគារ​ស្នាក់ ដោយ​វិធាន​រឹត​បន្តឹង​កូ​វី​ដ​បាន​ពន្យារពេល​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ជន​រង​គ្រោះ​។

រហូត​មក​ដល់​ពេល​នេះ សារព័ត៌មាន CNN បាន​ធ្វើការ​អះអាង​ថា​មានការ​តវ៉ា ២០​កន្លែង​កើតឡើង​នៅ​ទូ​ទាំង​ទីក្រុង​ចំនួន ១៥​របស់​ចិន រួម​មាននៅ​ប៉េ​កាំ​ង (Beijing) និង​សៀង​ហៃ (Shanhai)៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ