ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​ជុំវិញ​ពិភពលោក​ប្រឆាំង​វិធានការ​បិទ​ខ្ទប់ និង​រឹតត្បិត​សេរីភាព​របស់​ចិន

1 ឆ្នាំ មុន

ចិន ៖ ការ​តវ៉ា​ប្រឆាំង​នឹង​គោលនយោបាយ​សូន្យ​កូ​វី​ដ​ដ៏​តឹងរ៉ឹង​របស់​ចិន និង​ការ​រឹត​បន្តឹង​លើ​សេរី

ចិន ៖ ការ​តវ៉ា​ប្រឆាំង​នឹង​គោលនយោបាយ​សូន្យ​កូ​វី​ដ​ដ៏​តឹងរ៉ឹង​របស់​ចិន និង​ការ​រឹត​បន្តឹង​លើ​សេរីភាព​បាន​រីក​រាលដាល​ដល់ទី​ក្រុង​ជា​ច្រើន​ជុំវិញ​ពិភពលោក​។ នេះ​ជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​ដ៏​កម្រ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ចុង​ស​ប្តា​ហ៍​។

ក្រុម​អ្នកប្រឆាំង និង​និស្សិត​ជា​ច្រើន​បាន​ធ្វើ​ពិធី​កំដរ និង​តវ៉ា​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួម​មាន​ទីក្រុង London, Paris, Tokyo និង Sydney​។

ទីភ្នាក់ងារ​សារ​ព៏​ត៌​មាន Reuters ចុះ​ផ្សាយ​ថា ក្នុង​ករណី​ជា​ច្រើន មនុស្ស​រាប់​សិប​នាក់​បាន​ចូលរួម​ការ​តវ៉ា ទោះបី​ការ​តវ៉ា​ខ្លះ​មាន​មនុស្ស​ជាង ១០០​នាក់​ចូលរួម​ក្តី​។

ការ​ជួបជុំ​គ្នា​នេះ​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​ដែល​ប្រជាជន​ចិន​បាន​រួបរួម​គ្នា​ដោយ​កំហឹង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​។

ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​កើតឡើង​បន្ទាប់​ពី​មាន​អគ្គិភ័យ​នៅ​ក្នុង​តំបន់ Xinjiang កាលពី​ស​ប្តា​ហ៍​មុន​ដែល​បាន​ស​ម្លា​.​ប់​មនុស្ស ១០​នាក់ ដោយ​ពួក​គេ​ទាំងនោះ​ជាប់​នៅ​ក្នុង​អគារ​ស្នាក់​នៅ​។ អ្នក​តវ៉ា​និយាយ​ថា វិធានការ​បិទ​ខ្ទប់​ជា​មូលហេតុ​ធ្វើ​ឱ្យ​មានការ​ស្លា​.​ប់​នោះ ទោះបី​មន្ត្រី​ចិន​បដិសេធ​ក៏​ដោយ​។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អ្នក​តវ៉ា​រាប់​សិប​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​នៃ​ទីក្រុង​ហុងកុង​។

ប្រជាជន​ហុងកុង​វ័យ ៥០​ឆ្នាំ​ម្នាក់​និយាយ​ថា «​ខ្ញុំ​គិត​ថា​នេះ​ជា​សិទ្ធិ​ធម្មតា​របស់​មនុស្ស​ក្នុង​ការ​បញ្ចេញមតិ​។ ខ្ញុំ​គិត​ថា​ពួក​គេ​មិន​គួរ​គាបសង្កត់​សិទ្ធិ​បែប​នេះ​ទេ​»​។

និស្សិត​ជា​ច្រើន​ក៏​បាន​ប្រមូលផ្តុំ​គ្នា​នៅ​បរិវេណ​សកល​វិទ្យាល័យ​ចិន​នៃ​ទីក្រុង​ហុងកុង​ផង​ដែរ ដើម្បី​កាន់ទុក្ខ​ដល់​អ្នក​ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​ក្នុង​តំបន់ Xinjiang​។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហរដ្ឋអាមេរិក​ជឿជាក់​ថា​វា​នឹង​ពិបាក​សម្រាប់​ចិន​ក្នុង​ការ «​គ្រប់គ្រង​មេរោគ​នេះ​តាម​រយៈ​យុទ្ធសាស្ត្រ​សូន្យ​របស់​ពួក​គេ​»។

សេចក្តី​ប្រកាស​និយាយ​ថា «មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី នៅ​ទី​នេះ​ក្នុង​សហរដ្ឋអាមេរិក និង​ជុំវិញ ពិភពលោក​»។

ចំណែក​អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លោក Jeremy Laurence បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ឱ្យ​ស្រប​តាម​ច្បាប់ និង​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ