រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នៅពេលខាងមុខនេះ ខណៈមានក្រុមហ៊ុនចំនួន៤បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការសិក្សា។នេះបើរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២២ ក្រសួងចុះបញ្ជីរថយន្ដអគ្គិសនីកើនឡើង ៥៥៦គ្រឿង ខណៈក្រសួងក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្ដអគ្គិសនី ដើម្បីកាត់បន្ថយបំពុលបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ប្រជាពលរដ្ឋប្រើប្រាស់ ម៉ូតូ ឬរថយន្ដអគ្គិសនីផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ឯកឧត្តមក៏បានឱ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខ អឺរ៉ុបឈប់លក់រថយន្ដប្រើប្រាស់ដោយប្រេងឥន្ទនៈជំនួសមកវិញនូវរថយន្តអគ្គិសនី។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «តាមការកត់សម្គាល់របស់យើងរបស់ពេល១០ខែ ឆ្នាំ២០២២នេះ យើងបានចុះបញ្ជីរថយន្ដប្រហែល៥៥៦គ្រឿង បើប្រៀបធៀបរយៈពេល១០ខែ ឆ្នាំ២០២១ យើងចុះបញ្ជីតែ៤១គ្រឿង ដូច្នេះកើនច្រើនណាស់ ហើយមួយឆ្នាំៗ នឹងមានការកើនឡើងនូវរថយន្ដប្រើប្រាស់ថាមពលអគ្គិសនីនេះឯង»។

ឯកឧត្តមក៏បាន បន្ដថា ក្នុងនោះដែរ ក្រសួងក៏ត្រូវមានការប្រយ័ត្នប្រយែងចំពោះអាយុរថយន្ដអគ្គិសនី តើបោះចោលនៅកន្លែងណា? ដើម្បីការពារបរិស្ថាន។ ឯកឧត្តម ក៏បានអំពាវនាវដល់វិស័យឯកជននានា មកធ្វើការវិនិយោគ កន្លែងបញ្ចូលថាមពលយានយន្តអគ្គិសនី នៅកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងថា មានក្រុមហ៊ុនចំនួន៤ ស្នើមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-ទៅសៀមរាប។
រូបតំណាងទោះបីយ៉ាងណាក៏ ក្រសួង ក៏មិនទាន់ទទួលលទ្ធផល ចំពោះការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ខណៈ លោកជឿជាក់ថា នាថ្ងៃខាងមុខ កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ទៅសៀមរាបផងដែរ៕
ចែករំលែកព័តមាននេះ