ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​ចាប់​​ឡាន​​​មួយ​​គ្រឿង​ពាក់​ស្លាក​​លេខ​​​ព្រឹទ្ធ​​សភា ​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រថយន្ត​ពាក់ផ្លាក​​​លេខព្រឹ​ទ្ធ​សភា​កម្ពុ​ជាមួយ​គ្រឿង សង្ស័យ​ផ្លា​ក​លេខ​ក្លែងក្លាយ ​ត្រូវ​បាន​ឆ្មាំ​ព្រំដែន​នៃ​ភាគី​ថៃ ចាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ខណៈ​ពេល​បើក​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ។ ប្រភព​មន្ត្រី​

ខេត្តបាត់ដំបង ៖ រថយន្ត​ពាក់ផ្លាក​​​លេខព្រឹ​ទ្ធ​សភា​កម្ពុ​ជាមួយ​គ្រឿង សង្ស័យ​ផ្លា​ក​លេខ​ក្លែងក្លាយ ​ត្រូវ​បាន​ឆ្មាំ​ព្រំដែន​នៃ​ភាគី​ថៃ ចាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ខណៈ​ពេល​បើក​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ។ ប្រភព​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដែល​ភាគី​ថៃ ហៅ ច្រក​ឡែ​ម​នោះ បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ម៉ាក FORTUNER ពណ៌​ស្ករ​ចង្កូត​ស្ដាំ ពាក់​ផ្លា​ក​លេខ​ព្រឹទ្ធសភា​3 2-033 តែ​គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ អ្នកបើកបរ​នៅឡើយ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ពាក់​ផ្លា​ក​លេខ​ព្រឹទ្ធសភា​របស់​កម្ពុជា​នេះ ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ប៉ៃលិន ហើយ​បាន​សុំ​បើក​ចូល​ក្នុង​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា អ្នក​បើករថយន្ត​នេះ​ចូល​ដី​ថៃ​ក្នុង​បំណង​អ្វី​ទេ លុះ​ចូល​ដល់​ក្នុង​ទឹកដី​ថៃ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​សួរនាំ ហើយ​ឃាត់​មិន​ឲ្យ​បើក​ចេញ​មក​ដី​ខ្មែរ​វិញ​ទេ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ព្រំដែន​ខ្មែរ​ដែល​បាន​ទំនាក់ទំនង​សួរ​ទៅ​ភាគី​ថៃ បាន​ប្រាប់​ថា រថយន្ត​ចង្កូត​ស្ដាំ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នេះ គឺ​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​លក់​រថយន្ត​នៅ​ប្រទេស​ថៃ ។

មន្ត្រី​ដដែល​និយាយ​ថា ដំបូង​រថយន្ត​នេះ​ត្រូវ​ម្ចាស់​ដើម​ដែល​ជា​ជនជាតិ​ថៃ បាន​ទិញ​បង់​រំលស់​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ហើយ​មិន​ទាន់​បង់លុយ​គ្រប់​ចំនួន​ផង ស្រាប់តែ​ម្ចាស់​បាន​លួច​លក់​រថយន្ត​នេះ​មក​ឲ្យ​ខ្មែរ ទើប​ខាង​ក្រុមហ៊ុន​គេ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន​នានា​ជួយ​អន្តរាគមន៍ ។ លុះ​ឃើញ​រថយន្ត​នេះ​បើក​ឆ្លង​ចូល​ដី​ថៃ ហើយ​ផ្ទៀងផ្ទាត់​លេខ​ម៉ាស៊ីន លេខ​តួ​ស៊ីសង្វាក់​គ្នា​នឹង​ពាក្យបណ្ដឹង ទើប​សមត្ថកិច្ច​ថៃ ចាប់​ឃាត់​ទាំង​រថយន្ត​ទាំង​អ្នកបើកបរ​តែ​ម្ដង​ទៅ ។ ពាក់ព័ន្ធ​និង​ករណី​ភាគី​ថៃ​ចាប់​រថយន្ត​ពាក់​ផ្លា​ក​លេខ​ព្រឹទ្ធសភា​ខ្មែរ​ខាងលើ​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ហម សំខាន់ ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ ។

ប៉ុន្តែ​លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មានការ​ឃាត់​រថយន្ត​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ​មែន ។ លោក​បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​លំអិត​ទេ អំពី​បញ្ហា​នេះ តែ​លោក​ថា បន្ទាប់​ពី​ភាគី​ថៃ​ឃាត់​រថយន្ត​ខ្មែរ កាលពី​ថ្ងៃ​ទី​១៨ ឧសភា ភាគី​ថៃ​បាន​ឃាត់​ទាំង​មនុស្ស​ទាំង​រថយន្ត តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ឧសភា ភាគី​ថៃ​បាន​ដោះ​លេង​អ្នកបើកបរ​រថយន្ត​ឲ្យ​ត្រឡប់​មក​វិញ​ហើយ ។ រីឯ​រថយន្ត ភាគី​ថៃ​នៅ​តែ​ឃាត់​ទុក​នៅឡើយ ព្រោះ​ភាគី​ថៃ​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​ថៃ​ប្រៀប​ដូច​សុខ​ៗ រត់​រក​ម្ចាស់​ដើម​វិញ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ទំនើប​ៗ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ មិន​ស្របច្បាប់ កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​គគ្រឹក​គ​គ្រែង​លើ​ដងផ្លូវ​ក្នុង​ខេត្តបាត់ដំបង ។ គេ​សង្ស័យ​ថា ការ​លួច​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ប្រទេស​ថៃ​យ៉ាង​គ​គ្រឺ​ក​គ​គ្រែង​បែប​នេះ អាច​មានការ​ឃុបឃិត​គ្នា​ពី​ស្ថាប័ន​ជំនាញ ។ ជា​ពិសេស​សា្ថ​ប័ន​គយ និង​រដ្ឋាករ​តាម​ច្រក​ទ្វារ​ព្រំដែន​តែ​ម្ដង ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​រថយន្ត​ចង្កូត​ស្ដាំ​ជា​ច្រើន កំពុង​ធ្វើ​ចរាចរណ៍​ពាសពេញ​ខេត្តបាត់ដំបង ដែល​រថយន្ត​ខ្លះ​បាន​បង់ពន្ធ និង​ពាក់​ផ្លា​ក​លេខ​ត្រឹមត្រូវ ។ រីឯ​រថយន្ត​ខ្លះ​ទៀត​មិន​បង់ពន្ធ ហើយ​ពាក់​ផ្លា​ក​លេខ​ក្លែងបន្លំ​ទៀត​ផង ។ ដោយឡែក​មន្ត្រី​គយ​វិញ​បានដឹង​អំពី​រថយន្ត​ចង្កូត​ស្ដាំ​ដែល​លួច​នាំ​ចូល​មិន​បង់ពន្ធ ហើយ​ពាក់​ផ្លា​ក​លេខ​ក្លែងបន្លំ តែ​មិន​ហ៊ាន​ចាប់​ទេ ព្រោះ​ជា​រថយន្ត​បក្សពួក​ខ្លួន ឬ​ជា​មន្ត្រី​មាន​អំណាច ម្លោះ​ហើយ​នាំ​គ្នា​បិត​ភ្នែក​ដើរ​ហូ​ស​ទៅ ព្រោះ​គ្មាន​អ្នក​ណាយ​កដៃ​បាំង​មេឃ​បាន​ទេ ។ មិន​ហ៊ាន​ប៉ះពាល់​ទេ សុំ​តែ​សុខ​ប៉ុណ្ណោះ ៕