ឃើញ​ម៉ូតូ​បញ្ឈរ​ចោល​​រុញ​យក​ទៅ​ឱ្យ​ជាង​ធ្វើ​សោរ​មានអី​…(មានវីដេអូ)


ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ម៉ាក​CBR ពណ៌​ខ្មៅ​លាយ​លឿង​១​គ្រឿង​បាន​ដល់​ដៃ​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ​បើ​បងប្អូន​ណា​បាត់​សូម​ទំនាក់ទំនង​ទៅ​នគរបាល​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ។ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ល្បាត​ប៉ះ​ជនសង្ស័យ​ក្នុង​ករណី​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​CBR ពណ៌​ខ្មៅ​លាយ​លឿង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង​(​លី​ហូ​វ​)​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ជនសង្ស័យ​លួច​គេ​បាន ។ ជនសង្ស័យ​ឈ្មោះ សុង យ៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ 

យោង​តាម​ការ​សួរនាំ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​គេ​ដើរ​ពី​ចំណុច​ផ្សារ​អគ្គ​ចាស់​ទៅ​ទិស​ខាងជើង​លុះដល់​ចំណុច​ផ្ទះល្វែង​មួយ​មិន​ស្គាល់ឈ្មោះ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ក៏​ឃើញ​ម៉ូតូ​ខាងលើ​ទុក​ចោល​មុខ​បន្ទប់​ខ្លួន​ក៏​ធ្វើ​សកម្មភាព​បណ្តើរ​ម៉ូតូ​នោះ​ចេញ​រហូត​ដើម្បី​ទៅ​រក​ជាង​ឲ្យ​ជួយ​ធ្វើ​សោរ​ឲ្យ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ទាំង​ព្រឹក​ប្រទះ​ឃើញ​ឃាត់ខ្លួន​តែ​ម្តង ។ ថ្វី​ត្បិត​តែ​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​អះអាង​ថា មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ម៉ូតូ​តែ​ក្នុង​ម៉ូតូ​នោះ​គេ​ឃើញ​មាន​ប័ណ្ណ​អន្តោបរវេសន៍​ចេញចូល​ដី​ថៃ​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​Copy ១​សន្លឹក​ឈ្មោះ ព្រីង ប៊ុ​ន​ថន មានស្រុក​កំណើត​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង និង​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ 

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​ការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ក្នុង​នោះ​លោក​អធិការ​បាន​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ផង​ដែរ ៕

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ