ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ត្រៀមខ្លួន​ក្នុងអំឡុងពេល​ចាក​ចេញពី​ខុន​ដូ​យូរថ្ងៃ

6 ឆ្នាំ មុន

ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស ការ​ផ្លាស់​ប្តូរ​ការងារ​ទៅ​តាម​ខេត្ត ឬ​មូលហេតុ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​ចាក​ចេញពី​ខុន​ដូ​ដ៏​សែន​ស្រឡាញ់​ក្នុង​រយៈពេល​យូរ ពេល​ខ្លះ​អ្នក​មិន​ព្រួយបារម្ភ​មិន​បាន​ថា

ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស ការ​ផ្លាស់​ប្តូរ​ការងារ​ទៅ​តាម​ខេត្ត ឬ​មូលហេតុ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​ចាក​ចេញពី​ខុន​ដូ​ដ៏​សែន​ស្រឡាញ់​ក្នុង​រយៈពេល​យូរ ពេល​ខ្លះ​អ្នក​មិន​ព្រួយបារម្ភ​មិន​បាន​ថា ពេល​ដែល​មិន​នៅ នឹង​មាន​អ្វី​កើតឡើង​ខ្លះ ហើយ​គ្រប់យ៉ាង​នឹង​ដូច​ដើម​ឬទេ​ពេល​ត្រឡប់​មក​វិញ ។

យើង​គួរ​ត្រៀមខ្លួន ខណៈ​ពេល​បិទ​ខុន​ដូ​រយៈពេល​យូរ ឬ​ចាប់ពី​៣​ថ្ងៃ​ឡើង​ទៅ ។

១-​ដក​ចេញ​នូវ​តំណ​ចរន្តអគ្គិសនី​មិន​ប្រើប្រាស់​ក្នុង​បន្ទប់ ៖
ទុក​តែ​ចរន្ត​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ដូច​ជា​ទូទឹកកក ព្រោះ​ពេល​ដែល​យើង​ដោត​ចរន្ត នឹង​ធ្វើ​ឱ្យ​ខ្សែភ្លើង​រត់​ឆ្លងកាត់​ក្នុង​ឧបករណ៍​អគ្គិសនី​គ្រប់ពេល ដែល​អាច​ធ្វើ​ឱ្យ​វា​ខូច​យ៉ាង​ឆាប់រហ័ស​។ លើស​ពី​នេះ វា​នឹង​ឡើងក​ម្តៅ​ហើយ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ បាន ។ ដូច្នេះ ការ​ដក​ចេញ​នូវ​ចរន្ត​ភ្លើង និង​ឧបករណ៍​ដែល​ខូចខាត​នេះ​នឹង​មិន​រាលដាល​ដល់​បន្ទប់​របស់​អ្នក​ទេ ។

២-​បិទទ្វារ​-​បង្អួច​ឱ្យ​ជិត​គ្រប់​ផ្នែក ៖
ការ​រស់នៅ​ក្នុង​ខុន​ដូ​អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ធ្វេសប្រហែស ព្រោះ​គិត​ថា មាន​ទ្វារ​ចូល​ចេញ​តែ​មួយ​ប៉ុណ្ណោះ ទើប​បើកទ្វារ ឬ​បង្អួច​ខ្លះ ឬ​មិន​បាន​ចាក់សោ​ទ្វារ​រានហាល ។ ការ​ធ្វើ​បែប​នេះ គឺ​វា​គ្រោះថ្នាក់​បំផុត ព្រោះ​នឹង​មាន​អ្នក​លួច​ផ្លោះ​ឡើង​មក​យ៉ាង​ស្រួល ។ នេះ​មិន​រួម​ទាំង​ការ​ខូចខាត​ពី​ភ្លៀង​សាច​ចូល​មក​ក្នុង​បន្ទប់​ផង ។ អ្នក​គួរ​ចំណាយពេល​បន្តិច​ដើម្បី​បិទទ្វារ​រានហាល ឬ​បង្អួច​គ្រប់​ផ្នែក​ឱ្យ​រៀបរយ ។

៣-​ចាក់សោ​ទ្វារ​មុខ ៖
បន្ទាប់​ពី​បាន​ចាក់សោ​ទ្វារ​រានហាល ឬ​បិទ​បង្អួច​ជិត​រួចរាល់​ហើយ អ្នក​ត្រូវ​ចាក់សោ​ទ្វារ​មុខ​ឱ្យ​រៀបរយ​មុន​នឹង​ចាក​ចេញពី​បន្ទប់​ផង​ដែរ ជា​ពិសេស សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍​បិទទ្វារ (Door Stopper) ។ ពេល​ខ្លះ យើង​ចេញពី​បន្ទប់​ហើយ​បណ្តោយ​ឱ្យ​ទ្វារ​បិទ​តាម​ក្រោយ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ត្រង់នេះ​គឺ​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​មាន​អ្វី​នៅ​បាំង​ទ្វារ គឺ​ធ្វើ​ឱ្យ​ទ្វារ​មិន​មាំ ឬ​បិទ​មិន​ជិត​ដូច​ដើម ខណៈ​សោ​ទ្វារ​មិន​ដំណើរការ ដែល​វា​ជា​ឱកាស​របស់​អ្នកមាន​បំណង​អាក្រក់​ចូល​ក្នុង​បន្ទប់​បាន​ដោយ​ងាយ ។ អ្នក​អាច​ចំណាយពេល​រង់ចាំ រហូត​ដល់​ទុកចិត្ត​ថា ទ្វារ​បាន​ចាក់សោ​ជិត​រួចរាល់​ហើយ ។

៤-​ជូនដំណឹង​ដល់​អ្នកគ្រប់គ្រង​ខុន​ដូ ៖
ប្រសិនបើ​យើង​មិន​បាន​រស់នៅ​ក្នុង​ខុន​ដូ​លើស​ពី​៣​ថ្ងៃ គួរតែ​ជូនដំណឹង​ដល់​អ្នកគ្រប់គ្រង​ខុន​ដូ​ឱ្យ​បាន​ដឹងផង​ដែរ ដើម្បី​រក្សា​សុវត្ថិភាព​ផ្សេង​ៗ ហើយ​អ្នក​ក៏​មិន​បារម្ភ​ថា ក្នុងអំឡុងពេល​ចាកចេញ អាច​កើត​បញ្ហា​ទឹកនឹង​ជ្រាប ឬ​បែក​ទុយោ ។ ចំណែក​ប្រព័ន្ធ​ភ្លើង ទោះបីជា​មិន​បាន​ផ្តាច់​ភ្លើង ប៉ុន្តែ​អ្នកគ្រប់គ្រង​នឹង​ពិនិត្យ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ដូច​ជា មាន​ភ្លើង​ឆេះ ឬ​ផ្សែងភ្លើង​ចេញពី​បន្ទប់ ពួក​គេ​នឹង​ដឹង​ថា បន្ទប់​នោះ​គ្មាន​មនុស្ស​រស់នៅ ហើយ​ប្រញាប់​ចាត់ការ​បន្ត ។

គ្រប់ពេល​ដែល​អ្នក​មិន​នៅ​ក្នុង​ខុន​ដូ​រយៈពេល​យូរថ្ងៃ គួរតែ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ការពារ​ទ្រព្យសម្បត្តិ​រួម​ផង​ដែរ ៕