ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ចោរ​ដៃ​ស្អិត​​​៦​នាក់​ទៅ​តុលាការ​ក្រោយ​​បំបែកសំបុក​៤​ករណី

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​ចោរ​«​ឆក់​»​ចំនួន​០៦​នាក់ ដែល​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត បង្ក្រាប​បាន​ព្រម​ៗ​គ្នា​ចំនួន​០៤​ករណី ត្រូវ​បាន​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ទី២២ វិច្ឆិកា ក្រោយ​មន្ត្រី​ជំនាញ​បញ្ជ​ប់​ការ​សួរនាំ​។ ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​០៦​នាក់​នោះ…

ខេត្តបាត់ដំបង​៖ ក្រុម​ចោរ​«​ឆក់​»​ចំនួន​០៦​នាក់ ដែល​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត បង្ក្រាប​បាន​ព្រម​ៗ​គ្នា​ចំនួន​០៤​ករណី ត្រូវ​បាន​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ទី២២ វិច្ឆិកា ក្រោយ​មន្ត្រី​ជំនាញ​បញ្ជ​ប់​ការ​សួរនាំ​។

ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​០៦​នាក់​នោះ ​រួម​មាន​៖ ១.​ឈ្មោះ ខៀវ យ៉ា អាយុ​៣៦​ឆ្នាំ ២.​ឈ្មោះ​ឡង លាវ ហៅ តក់ អាយុ​២០​ឆ្នាំ ៣.​ឈ្មោះ​សុខ វី​រៈ អាយុ​២៥​ឆ្នាំ ៤.​ឈ្មោះ​ធឿ​ន ថន អាយុ​២៥​ឆ្នាំ ជន​០៤​នាក់​នេះ នៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ៥.​ឈ្មោះ​ប៊ិ​ន ស៊ី​ណា ហៅ ឈុ​យ អាយុ​២៦​ឆ្នាំ ភូមិ​ព្រែក​ឆ្ដោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង ៦.​ឈ្មោះ ភឿន ផ​ល្លី ហៅ បឹម អាយុ​២៣​ឆ្នាំ នៅ​ភូមិ​តា​កុយ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាតដំបង​។

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​០៦​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ព្រម​ៗ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ដាច់​ដោយឡែក​ៗ​ពី​គ្នា​ចំនួន​០៤​ករណី​ជា​បន្តបន្ទាប់​។ លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រុម​នេះ ​បាន​ធ្វើ​សកម្មភាព​«​ឆក់​ទ្រព្យសម្បត្តិ​»​អ្នកដំណើរ​យ៉ាង​កក្រើក​នា​ពេល​កន្លង​មកនេះ​។

ប៉ុន្តែ​ក្រោយ​ពី​លោកស្នងការ​ខេត្ត​ ដាក់​ផែនការ​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក​តាម​ស៊ើបអង្កេត ទើប​ឈាន​ដល់​ការ​បំបែកសំបុក​ពួក​គេ​បាន តែ​នៅ​មាន​ជន​មួយ​ក្រុម​ទៀត​កំពុង​គេចខ្លួន​នៅឡើយ​ទេ ព្រោះ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​រត់​ចោល​ម៉ូតូ​។ បើ​យោង​តាម​របាយ​ការ​ណ៏​ព្រឹត្តិ​ហេតុ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​០៦​នាក់​នេះ បាន​ធ្វើ​សកម្មភាព​«​ឆក់​» ចំនួន​០៤​ករណី​ដាច់​ដោយឡែក​ពី​គ្នា គឺ នៅ​រសៀល​ថ្ងៃ​ទី ១៧ វិច្ឆិកា ឆក់​កាបូប នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​តុលា ឆក់​កាបូប​ជនបរទេស​ម្នាក់ នៅ​ចំណុច​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា ឆក់​ទូរស័ព្ទ នៅ​ចំណុច​ផ្សារ​ព្រែក​តា​ច្រែង ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដោយឡែក​មួយ​ករណី​ទៀត នៅ​យប់​ថ្ងៃ​ទី ១៣ វិច្ឆិកា ឆក់​ទូរស័ព្ទ នៅ​ភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង តែ​ក្រុម​ចោរ​រត់​ចោល​ម៉ូតូ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​។

ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ​បំបែកសំបុក​ក្រុម​ចោរ​ដៃ​ស្អិត​យ៉ាង​កក្រើក​ក្រុង​នេះ កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន​០៦​នាក់ ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន និង ម៉ូតូ​០២​គ្រឿង ដែល​ក្រុម​ចោរ​ជិះ​ធ្វ​សកម្មភាព​ប្រព្រឹត្ត​អំពើរ​ចោរកម្ម​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​ទ​ង្វើ​របស់​ពួក​គេ​ហើយ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្នុង​ចំណោម​ក្រុម​ជនសង្ស័យ​ទាំង​០៦​នាក់ មាន​ជន​ខ្លះ​ធ្លាប់​ជាប់គុក​ម្ដង​ហើយពី​បទល្មើស​«​ឆក់​»​នេះ តែ​ពួក​គេ​មិន​រាងចាល​ទេ ក្រោយ​ចេញពី​គុក​ប្រព្រឹត្ត​បទល្មើស​ដដែល​ទៀត​។ ទោះ​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ