ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ញ៉ាម​… ម្តងនេះ​មិន​ដូច​ឆ្នាំ​២០១៣ ទេ​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្សកាន់អំណាច​បាន​ប្តេជ្ញា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​ល្អ ដោយ​ត្រៀមកម្លាំង​ការពារ​រាល់​សភាព​នានា​កើតឡើង​ដូច​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ឆ្នាំ​២០១៣ កន្លង​មក​។ នេះ​បើ​តាម

រាជធានី​ភ្នំពេញ ៖ គណបក្សកាន់អំណាច​បាន​ប្តេជ្ញា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​ល្អ ដោយ​ត្រៀមកម្លាំង​ការពារ​រាល់​សភាព​នានា​កើតឡើង​ដូច​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ឆ្នាំ​២០១៣ កន្លង​មក​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែឧសភា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា  គេ​នៅ​ចង​ចាំ​មិន​ភ្លេច​នូវ​ព្រឹត្តិការណ៍​ក្រោយ​បោះ​ឆ្នោត​ភ្លាម​នា​ខែកក្កដា​២០១៣ ដោយ​ដឹង​ថា​ខ្លួន​ចាញ់ឆ្នោត ជន​ផ្កាប់មុខ​នឹង​បក្ស​ប្រឆាំង​បាន​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​អុកឡុក​ចង់​ឆាឆៅ​ដល់​ដំណើរការ​បោះ​ឆ្នោត ដូច​ជា​ចាត់តាំង​កម្លាំង​យុវជន​ដើរទៅ​រារាំង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​បាន​បោះ​ឆ្នោត​ដោយ​ចោទ​ថា ជា​ជនជាតិ​យួន ទោះបី​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ក៏​ដោយ ។

លោក​បញ្ជាក់​ថា «​ពួក​គេ​ដើរទៅ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ការិយាល័យ​បោះ​ឆ្នោត ។ ពួក​គេ​ដើរ​ចេញ​-​ចូល​ការិយាល័យ​បោះ​ឆ្នោត និង​ទៅ​ឈរ​ពីក្រោយ​ខ្នង​មន្ត្រី​បោះ​ឆ្នោត ដោយ​គ្មាន​ភារកិច្ច មាន​អាកប្បកិរិយា​ច្រងេងច្រងាង​ក្នុង​ការិយាល័យ​បោះ​ឆ្នោត ស្រប​ដោយ​ការ​គាំទ្រ​ពី​តំណាង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ផង​»​។

លោក​គូសបញ្ជាក់​ថា «​មក​ដល់​ការ​បោះ​ឆ្នោត​លើក​នេះ និង​លើក​ក្រោយ​ៗ​ទៀត មិន​អាច​ឲ្យ​មានបទពិសោធន៍​ដ៏​ជូរ​ចត់​បែប​នេះ​ទៀត​ជា​ដាច់ខាត ។ អំណាច​រដ្ឋ​ដែល​ជា​អំណាច​របស់​ប្រជាជន ដាច់ខាត​ត្រូវ​តែ​ចាត់វិធានការ​សម​ស្រប មិន​អាច​ឲ្យ​មាន​អំពើ​អនាធិបតេយ្យ និង​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​បាន​ឡើយ​»​។