ប្រសិនបើអ្នកមានអារម្មណ៍ថា រមាស់គូទ វាអាចមានន័យថាមានបញ្ហាអ្វីមួយនៅនឹងតំបន់គូទនោះហើយ ។ ប៉ុន្តែស្បែកនៅតំបន់នោះងាយនឹងប្រតិកម្ម ដូច្នេះការអេះមិនមែនជាជម្រើសល្អទេ ។
ពេលខ្លះអ្នកមានអារម្មណ៍ថារមាស់នៅតំបន់គូទអាចមកពីមូលហេតុដែលមិនសូវសំខាន់ ប៉ុន្តែនៅក្នុងករណីខ្លះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពដ៏ធ្ងន់មួយ ។ បើការរមាស់នៅតែបន្តច្រើនជាងពីរបីថ្ងៃ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ។
ខាងក្រោមនេះអាចជាហេតុផលមួយចំនួនដែលធ្វើឲ្យអ្នកមានបញ្ហារមាស់នេះ ៖
១-ខ្វះអនាម័យបន្ទាប់ពីបន្ទោបង់រួច
ប្រសិនបើអ្នកមិនលាងឲ្យបានស្អាតល្អ បំណែកនៃលាមក ធូលីដី និងញើសអាចនៅកកកុញនៅលើស្បែកជុំវិញរន្ធគូទ ។ នេះជាមូលហេតុដែលធ្វើឲ្យអ្នករមាស់ ។ ការអេះអាចធ្វើឱ្យបញ្ហានេះកាន់តែមានភាពធ្ងន់ ។
២-ប៉ារ៉ាស៊ីតពោះវៀនតូច
ប៉ារ៉ាស៊ីតអាចបណ្តាលឱ្យអ្នកមានអារម្មណ៍ថារមាស់ដូចគ្នា ។ បញ្ហានេះច្រើនកើតលើកុមារ។ ពពួកដង្កូវព្រូនផ្លាស់ទីមកតំបន់រន្ធគូទដើម្បីទម្លាក់ពង ហើយវាអាចបង្កឲ្យអ្នករមាស់គូទ ។
៣-អាហារ
ពេលខ្លះអាហារគឺជាមូលហេតុធ្វើឲ្យអ្នករមាស់គូទ ។ ជាតិកាហ្វេអ៊ីន អាហារដែលមានជាតិហឹរ ស្រា ផ្លែឈើដែលមានរសជាតិជូរ ទឹកដោះគោ និងភេសជ្ជៈមានជាតិហ្គាសអាចធ្វើឲ្យអ្នករមាស់ ។ សូម្បីតែប្រតិកម្មអាលែកស៊ីក៏អាចជាមូលហេតុដែលនៅពីក្រោយបញ្ហារមាស់នេះបានដែរ ។
៤-ជំងឺកាមរោគ
សូម្បីតែការឆ្លងជំងឺកាមរោគ ដូចជាជំងឺរើម ជំងឺស្វាយប្រមេះអាចបណ្តាលឱ្យអ្នកមានអារម្មណ៍ថារមាស់នៅតំបន់រន្ធគូទ ។
៥-ការឆ្លងមេរោគផ្សិតលើស្បែក
ការឆ្លងមេរោគទាំងផ្សិត និងបាក់តេរីលើស្បែកអាចបណ្តាលឱ្យអ្នកមានបញ្ហារមាស់។ គ្រូពេទ្យរបស់អ្នកអាចផ្ដល់យោបល់ឱ្យអ្នកប្រើប្រាស់ប្រេង ឬម្សៅក្នុងការព្យាបាលជំងឺនេះ ៕
ចែករំលែកព័តមាននេះ