ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​លើក​ដំបូង​សម្រាប់​អតិថិជន​អាស៊ី

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ពុធ​ថា អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​លើ​ពិភពលោក បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​អាស៊ី

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ពុធ​ថា អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​លើ​ពិភពលោក បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​អាស៊ី ពី​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​លើក​ដំបូង​របស់​ខ្លួន តាំងពី​កិច្ចព្រមព្រៀង​បន្ថយ​ផលិតកម្ម​របស់​អង្គការ OPEC ចូល​ជា​ធរមាន​នៅ​ខែមករា ។

ទោះជា​យ៉ាងណា ការ​ជូនដំណឹង​ពី​ការ​កាត់​បន្ថយ​ក្នុង​ខែមិថុនា បាន​ផ្តល់​សញ្ញា​បន្ថែម​ដល់​ប្រទេស​ជា​សមាជិក​អង្គការ OPEC ថា ការ​កាត់​បន្ថយ​ទិន្នផល​នេះ​បាន​បរាជ័យ​ដើម្បី​ទប់ស្កាត់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​លើស​តម្រូវការ​ជាស​កល ។

អង្គការ OPEC ពី​មុន​បាន​រក្សា​ការ​ផ្គត់ផ្គង់​ដល់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​អាស៊ី​ដែល​មាន​កំណើន​ខ្ពស់​ជា​លំដាប់ ខណៈ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ ឧសភា​ថា ក្រុមហ៊ុន Saudi Aramco គ្រប់គ្រង​ដោយ​រដ្ឋ នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​អតិថិជន​អាស៊ី​ប្រមាណ​ជា​៧​លាន​បារ៉ែល​ក្នុង​ខែមិថុនា ខណៈ​រក្សា​កិច្ចព្រមព្រៀង​ផលិត  ។

ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ជប៉ុន ជា​ប្រទេស​នាំ​ចូល​ធំ​ជាងគេ​ទី​៤​លើ​ពិភពលោក​ក្នុង​រយៈពេល​២​ថ្ងៃ ស្មើ​៧​លាន​បារ៉ែល ។

ក្រុមហ៊ុន Aramco និង​ក្រុមហ៊ុន​ផលិត​ដទៃ ដែល​ជា​ធម្មតា​ជូនដំណឹង​ប្រចាំខែ​ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេង និង​អ្នកទិញ​ផ្សេង​ទៀត​ពី​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ ដោយ​បញ្ជាក់​ពី​គោលបំណង​របស់​ពួក​គេ​ដើម្បី​បែងចែក​ទៅ​អតិថិជន​នីមួយ​ៗ​។ ជា​ធម្មតា ពួក​គេ​រក្សា​បរិមាណ​ក្នុង​កម្រិត​ឯកភាព​គ្នា​មុន ប៉ុន្តែ​ពេល​ខ្លះ​អាច​កាត់​បន្ថយ ឬ​បង្កើន​ការ​ផ្គត់ផ្គង់ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​ទីផ្សារ ។

ប្រភព​បន្ត​ថា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាស៊ី​បាន​ស្នើ​មុន​ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន ប៉ុន្តែ​មានការ​ជូនដំណឹង​ថា ក្រុមហ៊ុន​ផលិត​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ក្នុង​ខែមិថុនា  ។

ប្រទេស​ចម្រាញ់​ប្រេង​នៅ​អាស៊ី​ទី​២ បាន​ទទួល​ដំណឹង​ពី​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​សម្រាប់​ខែមិថុនា ដែល​មាន​ស្ថិរភាព​កាលពី​ខែ​មុន ។ នេះ​បើ​តាម​ប្រភព​ពី​ឧស្សាហកម្ម​មួយ​ផ្សេង​ទៀត ៕