ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ​ត្រៀមៗ១សប្តាហ៍ខាងមុខនេះកម្ពុជារងឥទ្ធិពលទាបអាចមានភ្លៀងលាយផ្គរ រន្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ខាង​មុខ​នេះ បណ្តា​រាជធានី​-​ខេត្ត​របស់​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយ​ដោយ​ផ្គរ​រន្ទះ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ខាង​មុខ​នេះ បណ្តា​រាជធានី​-​ខេត្ត​របស់​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយ​ដោយ​ផ្គរ​រន្ទះ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​សបា្ត​ហ៍​ទៅ​មុខ​នេះ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ដូច​តទៅ ៖ នៅ​ថ្ងៃ​ទី​២៣-២៤ ខែវិច្ឆិកា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម ។ បន្ត​ពី​ថ្ងៃ​ទី​២៤-២៩ ខែវិច្ឆិកា បណ្តា​ខេត្ត​ភាគ​ខាងលើ​ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​។​ឯ​រាជធានី​-​បណ្តា​ខេត្ត នៅ​ភាគ​ខាងក្រោម​នៅ​បន្ត​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃ​ទី​២៣-២៤ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ​។

នៅ​ចន្លោះ​ថ្ងៃ​ទី​២៥-២៩ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​តិចតួច​។ ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ​។​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣-២៤ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ​។​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥-២៩ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃ​ទី​២៣-២៤ អាច​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​បង្ហូរ​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។ នៅ​ចន្លោះ​ថ្ងៃ​ទី​២៥-២៩ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ