ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ​នឹកឃើញ​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ខណៈ​នៅ​ឧ​ប​ទ្វី​កូរ៉េ​កំពុង​តែ​មាន​ភាព​តានតឹង​ដាក់​គ្នា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្សរ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ខែ​ក​ក្ត​ដា​ខាង​មុខ​នោះ ។ ហើយ​ដំណើរ​យាង​នោះ​ព្រះ​អង្គ​នឹង​ស្នើ​ទៅ​កូរ៉េ​ខាងជើង​កុំ​មាន​សង្គ្រាម​នៅ​ឧ​ប​ទ្វី​កូរ៉េ​ផង​ដែរ ។

មាន​ព្រះ​ប​ន្ចួ​ល​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​សុំ​សេចក្តីសុខ​ក្នុង​ព្រះ​បរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧​នេះ សម្តេចក្រុមព្រះ មាន​បន្ទូល​ថា ព្រះ​អង្គ​បាន​ស្នើ​សុំ​ទៅ​កូរ៉េ​ខាងជើង​នៅ​ក្នុង​អំឡុង​ខែមិថុនា ឬ​ខែកក្កដា ឆ្នាំ​២០១៧​នេះ ព្រោះ​ឆ្នាំ​នេះ ជា​ឆ្នាំ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ។

ព្រះ​អង្គ​បន្ត​ថា ការ​ទៅ​កូរ៉េ​ខាងជើង​នោះ​ក្នុង​នាម​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ។ ឆ្នាំ​នេះ​យើង​មានការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់  តែ​យើងខ្ញុំ​បាន​ស្នើ​សុំ​ទៅ​ក្រោយ​ខែមិថុនា  គឺ​ខែ​ក​ក្ត​ដា ។