ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​ម្នាក់​ពិការ​ដៃជើង​ដោយសារ​ឆ.ក់​ខ្សែភ្លើង រស់នៅ​ស្រុក​ក្រឡាញ់ បាន​ទទួល​អំណោយ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប​ ៖ លោក វ៉ា​យ ប៉ុ​ច អាយុ​៣២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រោង​គោ ឃុំ​រោង​គោ

ខេត្ត​សៀម​រា​ប​ ៖ លោក វ៉ា​យ ប៉ុ​ច អាយុ​៣២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រោង​គោ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​រង​គ្រោះ​ដោយសារ​ការ​ឆ.ក់​ខ្សែភ្លើង ​បណ្ដាល​ឲ្យ​ពិការ​ដៃជើង និង​មាន​ជីវភាព​ខ្វះខាត បាន​ទទួល អំណោយ​រួម​មាន​ រទេះរុញ​១​គ្រឿង ថវិកា​៥០​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន ពី​ឯកឧត្ដម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​ កន្លងទៅ​នេះ​។

ពិធី​ប្រគល់​អំណោយ​នេះ​ដែរ​ធ្វើ​ឡើង​តាម​រយៈ​លោក ធឹ​ម សំ​ផូ​ត ទីប្រឹក្សា​ក្រសួង​ព័​ត៌មាន និង​ក្រុមការងារ​ស្រុក​ក្រឡាញ់ និង​លោក សុខ ណា​រ៉េ​ត អភិបាលស្រុក​ក្រឡាញ់​ស្ដីទី ដោយ​មាន​ចូលរួម​ពី​សំណាក់​ក្រុមការងារ​ចុះ​ជួយ​ស្រុក រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្នុង​ឱកាស​នោះ លោក ធឹ​ម សំ​ផូ​ត ទីប្រឹក្សា​ក្រសួង​ព័​ត៍​មាន និង​ក្រុមការងារ​ស្រុក​ក្រឡាញ់ បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់ លោក ជា ច័ន្ទ​បរិបូរណ៍ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​កន្លង​មក លោក តែង តែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យើង​។ ជាក់ស្ដែង​ក្នុង​ឱកាស​នេះ​ទោះ លោក មិន​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ផ្ទាល់ តែ​ឯកឧត្តម​ក៏​បាន​ចាត់​ឲ្យ​ក្រុម​ការ ងារ​នាំ​យក​នូវ​អំណោយ​ជា​រទេះរុញ រួម​នឹង​គ្រឿង​បរិភោគ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោក វ៉ា​យ ប៉ុ​ច ដែល​ជា​ជន​ពិការ បច្ចុប្បន្ន​មានកូន​ម្នាក់​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ដោយ​មាន​ជីវភាព​ខ្វះខាត​។

លោក​បាន​បន្ត​ទៀត​ថា ដោយ​ក្រុមការងារ​ស្រុក​បាន​ពិនិត្យ​ឃើញ​ការ​លំបាក​ជាក់ស្តែង​ចំពោះ​យុវជន​ឈ្មោះ វ៉ា​យ ប៉ុ​ច ដែល​រង​គ្រោះ​ពិការ​ដៃ និង​ពិការ​ជើង​នោះ សព្វ​ថ្ងៃនេះ រ​រទេះរុញ​របស់​គាត់​បាន​ខូច​មិន​អាច​រុញ និង​ចល័ត​បាន ដូច្នេះ​រូប​គាត់ និង​ក្រុម​គ្រួសារ បាន​ស្នើ​សុំ​មក​ក្រុម​ការ ងារ ឲ្យ​ជួយ​ស្វែងរក​សប្បុរសជន​ជួយ ឧបត្ថម្ភ​ជា​រទេះរុញ​ដល់​គ្រួសារ​គាត់​។

លោកបាន​បន្តទៀត​ថា ដោយ​ក្តី​អាណិតអាសូរ ទើប​ក្រុមការ​ងារ​បាន​រាយការណ៍​ជូន​ចំពោះ លោក ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​លោក ទើប​ថ្ងៃនេះ លោក បាន​ចាត់​ឲ្យ​ក្រុមការងារ​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​លោក​ដល់​គេហដ្ឋាន​តែ​ម្ដង​។ ហើយ​ចំពោះ​រទេះរុញ​នេះ​ដែរ លោក ជឿ​ថា វា​នឹង​អាច​ជួយ​សម្រួល​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​លោក សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ