ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ គួ​ច ម៉េ​ង​លី ចេញ​បកស្រាយ ក្រោយ​បែកធ្លាយ​រូបថត និង​មាន​ពាក្យ​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​បង្ហោះ​រូបភាព​របស់​អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី ដោយ​បង្ហាញ​ភាព​ស្និ​ទ​ស្នាល​ជាមួយ​នារី​ម្នាក់ នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​រួច​មក នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​បង្ហោះ​រូបភាព​របស់​អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី ដោយ​បង្ហាញ​ភាព​ស្និ​ទ​ស្នាល​ជាមួយ​នារី​ម្នាក់ នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​រួច​មក នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​អ្នកឧកញ៉ា បាន​ចេញ​មក​បកស្រាយ​ថា ដោយសារ​មានកម្ម​វិធី​លក្ខណៈ​គ្រួសារ​នៅ​ទីនោះ ហើយ​មាន​ក្មួយ​ស្រី​ម្នាក់​(​ដូច​មាន​ក្នុង​រូបថត​) ក៏​បាន​សុំ​ថតរូប​ជាមួយ​លោក ដើម្បី​ទុកជា​អនុស្សាវរីយ៍ តែ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​យក​រូបថត​នោះ មក​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​សរសេរ​ចំណងជើង​មិន​សមរម្យ ទៅ​វិញ ។

អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ជម្រាប​ជូន​ចំពោះ​ប្រិ​យ​មិត្ត និង​អ្នកគាំទ្រ​ទាំងអស់​យ៉ាង​ដូច្នេះ​ថា ៖ «​ថ្មី​ៗ​នេះ មាន​ក្មួយ​ស្រី​ម្នាក់ បាន​សុំ​ខ្ញុំ​ថត​ក្នុង​កម្មវិធី​ផ្ទាល់ខ្លួន​របស់ខ្ញុំ ទុកជា​អនុស្សាវរីយ៍ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បាន​យក​រូបថត​នោះ​មក​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ហើយ​សរសេរ​ចំណងជើង (caption) មិន​សមរម្យ ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ ក្នុង​ចំណោម​សាធារណជន​» ។

អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី បាន​ឆ្លើយ​តប​ទៅ​គាត់ (​ក្មួយ​ស្រី​ម្នាក់​ដូច​មាន​ក្នុង​រូបថត​) ជា​សាធារណៈ ដូច​ខាងក្រោម ៖
«​ក្មួយ​ស្រី អរគុណ​ច្រើន ដែល​បាន​ថត ហើយ​និង​បាន​ផុស រូបភាព​នេះ​ពិតជា​ស្អាត ប៉ុន្តែ​ក្មួយ​មក សុំ​លោកគ្រូ ថត​ទុកជា​អនុស្សាវរីយ៍ ក្នុង​កម្មវិធី​ក្រុម​គ្រួសារ​មិត្ត​ភ័​ក្កិ​លោកគ្រូ​ទេ ចុះ​ម្ដេច​បានជា​ក្មួយ​ផុស ហើយ​និយាយ​អ៊ីចឹង​ទៅ​វិញ តិច​គេ​ច្រឡំ​ថា ក្មួយ​ផ្ដេសផ្ដាស​ទៅ ? » ។

សម្រាប់​ជូន​ដល់​អ្នក​ដែល​ចែករំលែក​បន្ត (share) និង troll អវិជ្ជមាន អ្នកឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បញ្ជាក់​ថា សូម​អស់លោក​អ្នក​ទាំងអស់​គ្នា មេត្តា​ចេះ​គិតពិចារណា ប្រកបដោយ​វិជ្ជាជីវៈ​ផង​។ សូម​ភ្ញាក់​ឡើង​! ខ្ញុំ​ក៏​ជា​បុគ្គល​ម្នាក់ ដូច​អ្នក​ទាំងអស់​គ្នា​ដែរ ដែល​អាច​មាន​ព្រឹត្តិការណ៍​ផ្ទាល់ខ្លួន គ្រួសារ និង​ព្រឹត្តិការណ៍​គ្រួសារ​រីករាយ​ផ្សេង​ៗ ។

សូម​ជម្រាប​ថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។ លោក​មាន​សញ្ជាតិ​ខ្មែរ​-​អា​មេ​រិ​ក ជា​អ្នកឯកទេស​អប់រំ វេជ្ជបណ្ឌិត ជន​ស្នេហា​ជាតិ និង​ជា​សហគ្រិន​មួយ​រូប ។ លោក​ជា ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួ​ច អេ​ឌ្យូ​ខេ​សិន ដែល​ជា​ស្ថាប័ន​ផ្ដល់​សេវា​អប់រំ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​បុត្រ​សម្ពន្ធ​គឺ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន អន្ដរទ្វីប អា​មេ​រិ​កាំ​ង (AIS) ហើយ​លោក​មាន​ឯកទេស​ផ្នែក អប់រំ និង​ការ​អភិវឌ្ឍ​សហគមន៍​ផង​ដែរ ។

លោកគ្រូ ត្រូវ​គេ​ទទួលស្គាល់​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​លោក​ក្នុង​កិច្ច​ការងារ​មនុស្សធម៌ ការ​អភិវឌ្ឍ​សហគមន៍ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​ការ​បម្រើសេវា​សង្គម ក្នុង​តួនាទី​ជានា​យក​ប្រតិបត្តិ​នៃ មូលនិធិ ម៉េ​ង​លី ជេ​. គួ​ច ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ