ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ភ្លាត់ ! រឿង​កិច្ចសន្យាជួល​អចលនទ្រព្យ​ត្រូវ​តែ​ច្បាស់លាស់

6 ឆ្នាំ មុន

បើសិនជា​មិន​ចង់​ឈឺក្បាល​ជាមួយ​បញ្ហា «​គ្មាន មិន​ចាកចេញ មិន​បង់ប្រាក់​» អ្នក​ត្រូវ​តែ​បញ្ជាក់​ឲ្យ​លម្អិត​គ្រប់​ចំណុច​ទាំងអស់​ដូច​ខាងក្រោម​នេះ ៖

១-​ថ្លៃ​ឈ្នួល​ត្រូវ​ច្បាស់លាស់ ៖
បើសិនជា​យឺតយ៉ាវ ត្រូវ​បង់​លើ​ការ​ពិន័យ​ប៉ុន្មាន និង​បង់ប្រាក់​មិន​លើស​ពី​ថ្ងៃ​ទី​ប៉ុន្មាន ដោយ

បើសិនជា​មិន​ចង់​ឈឺក្បាល​ជាមួយ​បញ្ហា «​គ្មាន មិន​ចាកចេញ មិន​បង់ប្រាក់​» អ្នក​ត្រូវ​តែ​បញ្ជាក់​ឲ្យ​លម្អិត​គ្រប់​ចំណុច​ទាំងអស់​ដូច​ខាងក្រោម​នេះ ៖

១-​ថ្លៃ​ឈ្នួល​ត្រូវ​ច្បាស់លាស់ ៖
បើសិនជា​យឺតយ៉ាវ ត្រូវ​បង់​លើ​ការ​ពិន័យ​ប៉ុន្មាន និង​បង់ប្រាក់​មិន​លើស​ពី​ថ្ងៃ​ទី​ប៉ុន្មាន ដោយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បើ​មិន​សង​រយៈពេល​យូរ​ប៉ុនណា ម្ចាស់ផ្ទះ​ជួល​នឹង​មាន​សិទ្ធិ​ប្រាប់​ផ្អាក​កិច្ចសន្យា​បាន ។

២-​ពេលវេលា ៖
ម្ចាស់ផ្ទះ​ជួល​អាច​បញ្ជាក់​រយៈពេល​នៃ​ការ​ជួល ការ​បន្ត​កិច្ចសន្យាជួល ឬ​លក្ខខណ្ឌ​ការ​ផ្អាក​កិច្ចសន្យាជួល​ដូច​ជា ផ្តល់​ដំណឹង​ជា​មុន​ប៉ុន្មាន​ខែ ។ ក្នុង​ករណី​មិន​បញ្ជាក់​ពី​ពេលវេលា អ្នក​ជួល​ត្រូវ​ផ្តល់​ដំណឹង​ជា​មុន​១​ខែ តាម​ចំណុច​បង្គាប់​នៃ​ច្បាប់ (​ថៃ​) ។

៣-​លក្ខខណ្ឌ​នៃ​ការ​ជួល ៖
កំណត់​ចំនួន​អ្នក​ជួល​ដើម្បី​បង្ការ​ការ​ខូច​បង់​នានា ។ លក្ខខណ្ឌ​ផ្សេង​ៗ គួរតែ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ដូច​ជា ការ​ថែមថយ ថ្លៃ​ចំណែក​កណ្តាល ថ្លៃ​ទឹក​-​ភ្លើង រួម​ទាំង​ការ​ផ្អាក​កិច្ចសន្យា​ក្នុង​ករណី​ណាខ្លះ ។

ប្រសិនជា​កើត​ករណី «​គ្មាន មិន​ចាកចេញ មិន​បង់ប្រាក់​» ម្ចាស់ផ្ទះ​ជួល​គួរ​បញ្ជាក់​នៅ​ក្នុង​កិច្ចសន្យា​ទុក​យ៉ាង​ច្បាស់លាស់​ថា ម្ចាស់ផ្ទះ​អាច​ចាក់សោ​ទ្វារ​បន្ទប់ ឬ​ផ្តាច់​ទឹក ផ្តាច់​ភ្លើង​បាន បើ​អ្នក​ជួល​ធ្វើ​ខុស​ពី​កិច្ចសន្យា ដូច​ជា មិន​ព្រម​រើ​ចេញ ឬ​មិន​បង់ប្រាក់​ឈ្នួល ដោយ​មិន​ចាត់​ទុក​ថា ជា​អំពើ​ខុសច្បាប់​លើ​ការ​បំពាន​ដល់​អ្នក​ជួល​ទេ ។ ម្យ៉ាងទៀត ក៏​ត្រូវ​កំណត់​ឲ្យ​អ្នក​ជួល​ផ្តល់​កិច្ចសហការ​ជាមួយ​ម្ចាស់ផ្ទះ​ផង​ដែរ មុន​នឹង​ផ្អាក​កិច្ចសន្យា ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ជួល​ថ្មី​អាច​ចូល​មើល​បន្ទប់​បាន ខណៈ​កិច្ចសន្យាជួល​នៅ​មិន​ទាន់​គ្រប់​កំណត់ ។

លើស​ពី​នេះ គឺ​បញ្ជាក់​ពី​ការ​ហាម​បន្ថែម​កូនសោ​បិទទ្វារ​មុន​ទទួល​បានការ​អនុញ្ញាត ហើយ​បើ​អាច​បន្ថែម​កូនសោ​បាន គឺ​ត្រូវ​មាន​កូនសោ​សម្រាប់​ម្ចាស់ផ្ទះ​ផង​ដែរ ៕