ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំដី​មេ​បក្ស​ប្រឆាំង​នៅ​ស្រុក​អា​មេ​រិ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេ​គណបក្សប្រឆាំង​លោក កឹ​ម សុខា បាន​បង្ហាញ​ពី​ស្ថានការណ៍​នយោបាយ​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​

រាជធានី​ភ្នំពេញ ៖  មេ​គណបក្សប្រឆាំង​លោក កឹ​ម សុខា បាន​បង្ហាញ​ពី​ស្ថានការណ៍​នយោបាយ​ទាំង​មុន  និង​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខាង​មុខ​នេះ ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​វី​អូ​អេ​ក្នុង​ពេល​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ជាង​មួ​យស​ប្តា​ហ៍​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា «​បញ្ហា​សំខាន់​យើង ចង់​ឲ្យ​សហរដ្ឋអាមេរិក​ចាប់អារម្មណ៍​លើ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​» ។ 

លោក​បន្ត​ថា ជា​ទូទៅ​យើង​បាន​បង្ហាញ​ពី​ការ​បោះ​ឆ្នោត និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ​សំខាន់​នោះ​ជំហរ​ពី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ដឹកនាំ​ប្រទេស ។ បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​ពី​ចំណងមិត្តភាព   និង​សហប្រតិបត្តិការ​ជាមួយ​អា​មេ​រិ​ក​ក៏​ដូច​ជាមួយ​អន្តរជាតិ ។ លោក​បញ្ជាក់​ថា «​អ្វី​ដែល​យើង​ត្រូវការ​ពី​អា​មេ​រិ​ក គឺ​មិនមែន​តែ​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ  ។ ទាំង​បរិយាកាស​មុន​បោះ​ឆ្នោត  ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃក្រោយ ការ​បោះ​ឆ្នោត ។  មុន​បោះ​ឆ្នោត​យើង​ក៏​បាន​ប្រាប់​ពី​ការ​គំរាមកំហែង​នានា​មក​លើ​យើង​» ។ ទាក់ទង​និង​ការ​គំរាមកំហែង​លោក​កឹ​ម សុខា​បាន​អះអាង ថា សហគមន៍​អន្តរជាតិ​បាន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ។​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ប្រសិនបើ​មាន​សង្គ្រាម​កើតឡើង​ដោយ​ករណី​ណាមួយ​នោះ  លោក​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី ។ លោក​បញ្ជាក់​ថា​«​យើង​មិន​យក​កំលាំងបាយ កំលាំង​អាវុធ​មក​ដោះស្រាយ នោះ​ទេ ប្រជាពលរដ្ឋ​ដឹង​ហើយ​។ បក្ស​យើង​មិនមែន​ជា​អ្នក​បាញ់បោះ​នោះ​ទេ​!​យើង​មិន​យក​ខ្មែរ ជាស​ត្រូវ​នោះ​ទេ​»​។ 

លោក កឹ​ម សុខា បាន​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ ផ្ដោត​លើ ស្ថានភាព​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ ជាង​ច្រើន​នៅ​សហរដ្ឋអាមេរិក ។ ទោះ​យ៉ា​ង​ណា​​ក្តី​គេ​មិន​ទាន់​ឃើញ​លោក កឹ​ម  សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​លោក កឹ​ម សុខា មិន​មាន​គោល​បំណង​ជួប​លោក សម រ​ង្ស៊ី នោះ​ទេ ។ យ៉ាងណា​ក្តី​សម្រាប់​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្សប្រឆាំង​នេះ មិន​ទាន់​មាន ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក សុខ ឥ​សាន​នោះ​ទេ ខណៈ​ទូរស័ព្ទ​​ទៅ​គ្មាន​អ្នក​លើក ៕