ក្បូនឈើយាយម៉ាយអស់លក្ខណ៍ហើយ(មានវីដេអូ)
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកបាឡែន ពណ៍ស្ក ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខមួយគ្រឿងក្នុងចំណោមក្បួនរថយន្តដឹកឈើគ្រញួង៤គ្រឿងផ្សេងទៀតរបស់ ខ្វៀង ធីម៉ៃ ជាជនជាតិវៀតណាម
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកបាឡែន ពណ៍ស្ក ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខមួយគ្រឿងក្នុងចំណោមក្បួនរថយន្តដឹកឈើគ្រញួង៤គ្រឿងផ្សេងទៀតរបស់ ខ្វៀង ធីម៉ៃ ជាជនជាតិវៀតណាម
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកបាឡែន ពណ៍ស្ក ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខមួយគ្រឿងក្នុងចំណោមក្បួនរថយន្តដឹកឈើគ្រញួង៤គ្រឿងផ្សេងទៀតរបស់ ខ្វៀង ធីម៉ៃ ជាជនជាតិវៀតណាម ដឹកឈើគ្រញួងពេញបើកបរជ្រុលចង្កូតធ្លាត់ចូលទៅក្នុងប្រឡាយទឹកផ្ញារជើងឡើងលើដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅតាមដងផ្លូវយុទ្ធសាស្ត្រក្រាលគ្រួសក្រហម តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុខាងលើដែលមកចោមរោមមើលបានរៀបរាប់ថា មុនពេលកើតហេតុគេបានសង្កេតឃើញមានរថយន្ត៤ទៅ៥គ្រឿងនេះតែងតែបើកបរប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនស្ទើតែរាល់យប់រាល់ថ្ងៃប្រៀបដូចជាសមត្ថកិច្ចបើករថយន្តប្រដេញអញ្ចឹង ប៉ុន្តែពេលនេះអស់លក្ខណ៍ហើយដោយសារតែក្រឡាប់ ៕
ចែករំលែកព័តមាននេះ