ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​បណ្តែត​ទឹកមុខ​ប្រាសាទអង្គរវត្ត​​គ្រោង​ដំណើរការ​ខែ​នេះ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ពាន​បណ្តែត​ទឹកមុខ​ប្រាសាទអង្គរវត្ត​សម្រាប់​អ្នក ទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្លង​ជំនួស​ស្ពាន​ហាល​ដែល​កំពុង​ដំណើរការ​ជួសជុល​នោះ​កសាង បាន​ស្ទើរ​១០០%​ហើយ ។ ស្ពាន​បណ្តែត​នេះ​គ្រោង​នឹង​ដាក់

ខេត្តសៀមរាប ៖ ស្ពាន​បណ្តែត​ទឹកមុខ​ប្រាសាទអង្គរវត្ត​សម្រាប់​អ្នក ទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្លង​ជំនួស​ស្ពាន​ហាល​ដែល​កំពុង​ដំណើរការ​ជួសជុល​នោះ​កសាង បាន​ស្ទើរ​១០០%​ហើយ ។ ស្ពាន​បណ្តែត​នេះ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៧ ។

លោក​សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប​បញ្ជាក់​ថា ដំណើរការ​សាងសង់​ស្ពាន​បណ្តែត​ទឹកបាន​រួចរាល់​ស្ទើរ​ទាំងស្រុង​ហើយ នៅ​សល់​តែ​ការ​សម្អាត និង​ការ​ត្រួតពិនិត្យ​បន្ថែម​ប៉ុណ្ណោះ ។ ស្ពាន​បណ្តែត​ទឹក​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ ព្រោះ​វា​អាច​ទ្រទ្រង់​ទម្ងន់​ដល់​ទៅ​ជាង​៤០០​តោន​ក្នុង​ពេល​តែ​មួយ​បាន ។ លើស​ពី​នេះ​នៅ​ពេល​ស្ពាន​ដំណើរការ​នឹង​មាន​ពោង​សុវត្ថិភាព ដោយ​មាន​ភ្នាក់ងារទេសចរណ៍​នៅ​យាម​សងខាង​ស្ពាន​ជា​ប្រចាំ ។

ការ​សាងសង់​ស្ពាន​បណ្តែត​ទឹក​ជំនួស​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​នេះ គឺ​ដើម្បី​សម្រួល​ដល់​ដំណើរការ​ជួសជុល និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ក្នុង​ពេល​ដែល​ស្ពាន​ហាល​នេះ​កំពុង​ជួសជុល​ដោយ​កិច្ចសហការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​នៃ​ប្រទេស​ជប៉ុន ។ តាម​គម្រោង​ស្ពាន​ហាល​នេះ​នឹង​បិទ​បណ្តោះអាសន្ន​រហូត​ដល់​ការ​ជួសជុល​រួចរាល់​ក្នុង​ឆ្នាំ​២០២០ ទើប​បើក​ឲ្យ​សាធារណជន​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើង​វិញ ។

គិត​ចាប់ពី​ទស​វត្ស​ឆ្នាំ​១៩៥០​មក ស្ពាន​ហាល មុខ​ប្រាសាទអង្គរវត្ត​បាន​ជួសជុល​ឡើង​វិញ​៣​ដំណាក់កាល​ហើយ ។ ដំណាក់កាល​ទី​១ គឺ​នៅ​ឆ្នាំ​១៩៥៣ ជួសជុល​ដោយ​ប្រទេស​បារាំង​តាម​រយៈ​សាលា​បារាំង​ចុង​បូព៌​៌ា EFEO នៅ​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត និង​ខាង​ដើម​ទស​វត្ស​ទី​៦០ នៅ​ពាក់កណ្តាល​ផ្នែក​ខាងត្បូង​ទាំងស្រុង​។ ដំណាក់កាល​ទី​២ ពី​ឆ្នាំ​១៩៩៦-២០០៧ ជួសជុល​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​នៃ​ប្រទេស​ជប៉ុន រួម​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ផ្នែក​ខាងជើង​ក្នុង​ជំហាន​ទី​១ ។

ដំណាក់កាល​ទី​៣ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​នឹង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា បន្ត​ជំហាន​ទី​២ ជួសជុល​ផ្នែក​ខាងជើង​ចំហៀង​ខាងលិច មាន​ប្រវែង​៩០​ម៉ែត្រ ដែល​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​តាំងពី​ខែឧសភា ឆ្នាំ​២០១៦​មក ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាង​មុខ​៕