ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួ​តគ្នា​វា.យ​​យក​ម៉ូតូ​នៅ​ខែតុលា​ ត្រូវ​ឃាត់ខ្លួន​បាន​​៣​នាក់​នៅ​ខែវិច្ឆិកា

1 ឆ្នាំ មុន
  • សៀមរាប

លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ប្រាប់​កោះសន្តិភាព​ថា កងកម្លាំង​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​រូប​លោក បាន​ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ប្រាប់​កោះសន្តិភាព​ថា កងកម្លាំង​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​រូប​លោក បាន​ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២ នៅ​ក្នុង​ក្រុង​សៀមរាប ពី​បទ​វា.យ​ប្លន់​យក​ម៉ូតូ និង​ដកហូត​បាន​ម៉ូតូ​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៣​នាក់​នេះ មិន​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ទេ ដែល​ម្នាក់​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំ​ដែរ នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិ.ង្សា​យក​ដង​ពូថៅ​វា.យ​ជន​រង​គ្រោះ​យក​ម៉ូតូ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ។

លោក​បន្ថែម​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លា​ត ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ជា​របស់​ជន​រង​គ្រោះ និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​ឲ្យ​ម្ចាស់​យក​ទៅ​ប្រើប្រាស់​វិញ​រួច​ហើយ ។

ករណី​ខាងលើ​នេះ យើង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ