ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Meta កាត់​បន្ថយ​បុគ្គលិកជាង១​ម៉ឺន​នាក់ ខណៈ​តម្លៃ​ក្រុមហ៊ុន​ធ្លាក់​ចុះ​ជាង៧០%

2 ឆ្នាំ មុន

អាមេរិក ៖ ក្រុមហ៊ុន Meta បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី ៩ វិ​ច្ឆិ​កាថា ខ្លួន​នឹង​កាត់​បន្ថយ​បុគ្គលិក​

អាមេរិក ៖ ក្រុមហ៊ុន Meta បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី ៩ វិ​ច្ឆិ​កាថា ខ្លួន​នឹង​កាត់​បន្ថយ​បុគ្គលិក​ចំនួន ១១.០០០​នាក់ ឬ​ស្មើ ១៣​ភាគរយ​នៃ​កម្លាំង​ការងារ​សរុប​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​យ៉ាង​ខ្លាំង​ចំ​ពេល​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​បណ្តាញ​សង្គម​នេះ​ធ្លាក់​ចុះ និង​អតិផរណា​ខ្ពស់​។

ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើន​ឆ្នាំ​នេះ​របស់ Meta កើតឡើង​បន្ទាប់​ពី​មានការ​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ជា​ច្រើន​ដូច​ជា Twitter របស់​មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk ក្រុមហ៊ុន Microsoft និង Snap​។

ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​និយាយ​ថា «​ពាណិជ្ជកម្ម​អន​ឡាញ​មិន​ត្រឹមតែ​ត្រឡប់​ទៅ​រក​និន្នាការ​ដូច​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​ម៉ាក្រូសេដ្ឋកិច្ច ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង និង​ការ​បាត់បង់​សញ្ញា​ផ្សាយពាណិជ្ជកម្ម​បាន​បណ្តាល​ឱ្យប្រាក់​ចំណូល​របស់​យើង​ទាប​ជាង​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​»​។

សូម​បញ្ជាក់​ថា Meta ដែល​ជា​មេ​របស់ Facebook ធ្លាប់​មាន​តម្លៃ​ជាង ១​លាន​លាន​ដុល្លារ ប៉ុន្តែ​ឥឡូវនេះ​វា​មាន​តម្លៃ​ត្រឹម ២៥៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ បន្ទាប់​ពី​បាត់បង់​តម្លៃ​អស់​ជាង ៧០​ភាគរយ​នៅ​ក្នុងឆ្នាំនេះ​។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ភាគហ៊ុន​របស់ Meta កើនឡើង ៤​ភាគរយ​។

ក្រៅពី​ការ​កាត់​បន្ថយ​បុគ្គលិក ក្រុមហ៊ុន​ក៏​នឹង​កាត់​បន្ថយ​ទំហំ​ការិយាល័យ​ផង បន្ថយ​ការ​ចំណាយ និង​បន្ត​ការ​បង្កក​ការ​ជួល​ផង​ដែរ​រហូត​ដល់​ត្រីមាស​ទី ១ ដើម្បី​កម្រិត​ការ​ចំណាយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ