ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Nycha ចេញ​មុខ​មក​ទម្លាយ​ខ្ទេច រឿង​តារា​ប្រុស Tono ចង់ទៅ​បួស ក្រោយ​ចប់​ព្រឹត្តិ​ការណ៍​​ហែល​ឆ្លងទន្លេ

3 ឆ្នាំ មុន

ឃើញ​ថា ទើបតែ​បញ្ចប់​គម្រោង​ហែល​ទឹក​១៥​គីឡូម៉ែត្រ ដោយ​ហែល​កាត់​ទន្លេមេគង្គ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ឡាវ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Nakhon Phannom ហើយ​គម្រោងការ​នោះ​ដែរ មានឈ្មោះ​ថា «One Man and The River» ដើម្បី​រ៉ៃ​អង្គាស​លុយ​ទៅ​ជួយ​មន្ទីរពេទ្យ ថៃ និង ឡាវ ដែល​កំពុង​ជួប​ការ​ខ្វះខាត ក្រីក្រ​គ្មាន​ទីពឹង សម្ភារៈ​វេជ្ជសាស្ត្រ​ក្នុង​ការ​ថែទាំ​អ្នកជំងឺ​។ ក្នុង​នោះ​ផង​ដែរ ដើម្បី​

ប្រទេស​ថៃ ៖ ឃើញ​ថា ទើបតែ​បញ្ចប់​គម្រោង​ហែល​ទឹក​១៥​គីឡូម៉ែត្រ ដោយ​ហែល​កាត់​ទន្លេមេគង្គ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ឡាវ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Nakhon Phannom ហើយ​គម្រោងការ​នោះ​ដែរ មានឈ្មោះ​ថា «One Man and The River» ដើម្បី​រ៉ៃ​អង្គាស​លុយ​ទៅ​ជួយ​មន្ទីរពេទ្យ ថៃ និង ឡាវ ដែល​កំពុង​ជួប​ការ​ខ្វះខាត ក្រីក្រ​គ្មាន​ទីពឹង សម្ភារៈ​វេជ្ជសាស្ត្រ​ក្នុង​ការ​ថែទាំ​អ្នកជំងឺ​។ ក្នុង​នោះ​ផង​ដែរ ដើម្បី​តបស្នង​ដល់​អ្នក​ដែល​បាន​បរិច្ចាគ​លើស​ពី​គោលដៅ ស្រាប់តែ​ថ្មី​ៗ​នេះ លោក​Tono Phakin និង​មិត្ត​ស្រី​របស់​លោក​ដែល​មានឈ្មោះ​ថា Nicha Nattanicha បាន​ចេញ​មុខ​មក​ផ្ដល់​កិច្ច​សម្ភាសន៍​និយាយ​អំពី​ករណី​លោក តូ​នី ដែល​បាន​ប្រកាស​បួស បន្ទាប់​ពី​ចប់ One Man The River ហែល​ឆ្លងទន្លេ​មេគង្គ ដើម្បី​រ៉ៃ​អង្គាសប្រាក់​ជួយ​មន្ទីរពេទ្យ​។

ដោយនៅ​ក្នុង​បទ​សម្ភាសន៍​នោះ តារា​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា «​ការ​បួស​លើក​នេះ មិនមែន​ធ្វើ​ដើម្បី​រស់​ឡើង​វិញ​ទេ គ្រាន់តែ P’Tono ចង់​ធ្វើ​អ្វីមួយ ជា​ថ្នូរ​នឹង​អ្នក​ដែល​មក​ជុំ​គ្នា បរិច្ចាគ​រហូត​ដល់​ចំនួន​លើស​ពី​គោលដៅ ដែល​ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​តែងតាំង​ជា​ការ​ល្អ កាលវិភាគ​តាម​ខ្ញុំ​ដឹង គឺ​ត្រូវ​បួស​នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ និង​បួស​នៅ​ថ្ងៃ​ទី​១៥ ខែមករា នៅ​វត្ត Phra That Phanom ខេត្ត ចំណែកឯ​ការ​ទិញ​សម្ភារៈ​ពេទ្យ ឥឡូវនេះ​ក្រុមការងារ​នឹង​ផ្តល់​ឧបករណ៍​នៅ​មន្ទីរពេទ្យ​ដែល​កំពុង​ដំណើរការ យើង​សូម​អរគុណ​អ្នក​រាល់គ្នា​ម្តងទៀត សម្រាប់​ការ​បរិច្ចាគ​ដល់​មូលនិធិ​នេះ បាន​បញ្ចប់​យ៉ាង​ស្រស់​ស្អាត​សម្រាប់​បេសកកម្ម​ហែល​ឆ្លងទន្លេ​មេគង្គ​»​។ ការ​រ៉ៃ​អង្គាស​ថវិកា​ទិញ​បរិក្ខារ​ពេទ្យ បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ចំនួន​២ របស់​តារាចម្រៀង ក៏​ដូច​ជា​សម្ដែង​ស្ម័គ្រចិត្ត លោក Tono និង​មិត្ត​ស្រី​របស់​លោក គឺ​កញ្ញា Nycha ដែល​បាន​ជួយ​ឧបត្ថម្ភ និង​នៅ​ក្បែរ​រហូត​ទទួល​បាន​ជោគជ័យ​កន្លង​មក ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​រីករាយ​ណាស់ ដែល Tono ហែល​ឆ្លងទន្លេ​មេគង្គ​ទៅ​ថៃ​-​ឡាវ​បាន​ដោយ​ជោគជ័យ ខ្ញុំ​មិនដឹង​ថា គេ​រង​សម្ពាធ​ទេ អំឡុង​ពេល​ហែល​ទឹក​។

ហើយ​ចំពោះ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ លោក Tono ក៏​មានការ​ធ្លាក់​ទឹកចិត្ត​បន្តិច​ដែរ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ដឹង​ថា វា​សម្រាប់​អ្វី នៅ​ពេល​សួរ​ថា តើ​មាន​អារម្មណ៍​យ៉ាងណា​ពេល​អង្គុយ​លើ​ទូក​មើល​ពី​ចម្ងាយ?

តារា​ស្រី​ដែល​ត្រូវ​ចា​គុ​រ​ស្នេហ៍​របស់ tono បាន​និយាយ​ថា «​បារម្ភ​ពេញ​ក្រុម ហើយ​រំភើបចិត្ត​ព្រោះ​ជំនោរ​ខ្លាំង ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឃើញ Tono ជោគជ័យ ហើយ​ចំនួន​នៃ​ការ​បរិច្ចាគ​លើស​ពី​គោល​ដៅ សូម​អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​ជួយ​»​។

បន្ទាប់​ពី​ហែល​ទឹក tono ក៏​បាន​អរគុណ​ទៅ​ដល់​មិត្ត​ស្រី​ដែល​បាន​នៅ​ក្បែ​ចាំ​លើក​កម្លាំងចិត្ត​មករ​ហូត ជា​ពិសេស​លោក​ក៏​បាន​អរគុណ​អ្នក​គ្រប់​គ្នា ដែល​នៅ​ក្បែរ​ខ្ញុំ ហើយ​ចំពោះ​រឿង​ដែល​លោក​និយាយ​ថា នឹង​រៀបចំ​ខ្លួន​ដើម្បី​បួស វា​ជា​ថ្ងៃ​ល្អ​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ ខ្ញុំ​ចង់​បួស ដើម្បី​តបស្នង​ដល់​អ្នក​ដែល​បាន​ជួយ​បរិច្ចាគ​លើក​នេះ​រយៈពេល​៧​ថ្ងៃ ខ្ញុំ​បាន​រៀបចំ​ខ្លួន ខ្ញុំ​ផ្ទាល់​ដើម្បី​ជម្រះ​ជួរ​»​។

សូម​រំលឹក​ផង​ដែរ​ថា តារា​ប្រុស​ថៃ ដ៏​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នោះ​​គឺ​លោក Tono Pakin ដែល​ជា​តារាចម្រៀង និង​ជា​កំពូល​តារា​សម្ដែង​ប្រុស​ម្នាក់​ដែល​មាន​ទេព​កោសល្យ សមត្ថភាព​ផង​ដែរ ដោយ​កាលពី​កន្លង​ទៅ លោក​បាន​បង្កើត​នូវ​កម្មវិធី​សប្បុរ​ធម៌​ជា​ច្រើន ដើម្បី​ជួយ​ទៅ​ដល់ទី​កន្លែង​ដែល​ខ្វះខាត​សម្ភារ​ផ្សេង​ៗ មិន​ថា អង្គការ សាលារៀន ឬ​មន្ទីរពេទ្យ​នោះ​ទេ ដោយ​លោក​តែងតែ​ស្វះស្វែង​រ៉ៃ​អង្គាស​លុយ ដោយ​ធ្វើ Challenge ផ្សេង​ៗ​រហូត​លោក​បាន​ប្រកាស​ថា លោក​នឹង​ហែល​ទឹកទន្លេ​ខេត្ត Nakhon Phanom ទៅ​ត្រើយម្ខាង​នៃ​ដង​ទន្លេ​ប្រទេស​ឡាវ ដែល​មាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ឯណោះ ដោយ​ការ​ហែល​ឆ្លងទន្លេ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ