ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១ នៃ​ពិធី​អុំទូក នៅ​ខេត្តកំពត ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​២០​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • កំពត

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តកំពត ទទួលភ្ញៀវ​ទេសចរ​ចូលរួម​មក​លេង​កម្សាន្ត ដែល​បាន​ប្រព្រឹត្ត​

ខេត្តកំពត ៖ លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តកំពត ទទួលភ្ញៀវ​ទេសចរ​ចូលរួម​មក​លេង​កម្សាន្ត ដែល​បាន​ប្រព្រឹត្ត​នា​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​០៧ ខែ​វិច្ឆិកា ឆ្នាំ២០២២ មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ចំនួន​២០៧,២៤៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២០៥,៥២២​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​១,៧២៣​នាក់​។

លោក​បន្ត​ថា ពិធីបុណ្យ​នេះ បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​បំផុត​។ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរ​បាន​មក​ចូលរួម​ទស្សនាការ​ប្រណាំងទូក​ប្រពៃណី ក៏​ដូច​ជា​ការ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ដ៏​ច្រើន​កុះករ​ដែរ​។

លោក​បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ដំបូង​នេះ មាន​អ្នក​មក​លេង​កម្សាន្ត​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​។ ចំណែក​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សេង​ៗ មិន​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​។ លោក​អះអាង​ថា បើ​តាម​ការ​ព្យាករណ៍​នៅ​ថ្ងៃ​ទី​២ អាច​នឹង​មាន​អ្នកចូលរួម​កាន់តែ​ច្រើន ដោយសារ​ការ​រៀបចំ​បាន​ល្អ និង​មាន​ភាព​សប្បាយ​ករាយ​ពិត​ៗ​។

សូម​ជម្រាប​ថា ពិធីបុណ្យ​អុំទូក​នៅ​កំពត មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន ដូច​ជា​ការ​ប្រណាំង​ទូកង ការ​ប្រកួត និង​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ សមិទ្ធផល​ភូមិ​មួយ​ផលិតផល​មួយ ស្តង់​លក់​ផលិតផល ការ​សម្ដែង​សិល្បៈ តន្ត្រី​ខ្នាត​ធំ​ជា​ច្រើន​ទីតាំង ការ​ជិះ​ម៉ូតូ​ហោះ សកម្មភាព​បាញ់​កាំជ្រួច បណ្ដែតប្រទីប និង​បង្ហោះគោម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ