មនុស្សប្រមាណជាង៤០នាក់ត្រឡប់មកពីបុណ្យកឋិនវិញជួបគ្រោះ ខណៈចុះពីលើកំពូលភ្នំ
- បន្ទាយមានជ័យ
រថយន្តដឹកអ្នកដំណើរមកពីបុណ្យកឋិននៅវត្តត្រឡកនៅលើកំពូលភ្នំ លុះពេលត្រឡប់មកវិញចុះពីលើភ្នំ ស្រាប់តែរថយន្ត
រថយន្តដឹកអ្នកដំណើរមកពីបុណ្យកឋិននៅវត្តត្រឡកនៅលើកំពូលភ្នំ លុះពេលត្រឡប់មកវិញចុះពីលើភ្នំ ស្រាប់តែរថយន្ត
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរមកពីបុណ្យកឋិននៅវត្តត្រឡកនៅលើកំពូលភ្នំ លុះពេលត្រឡប់មកវិញចុះពីលើភ្នំ ស្រាប់តែរថយន្តដាច់ហ្វ្រាំង បណ្តាលរថយន្តធ្លាក់ក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យរបួសធ្ងន់ស្រាលជាង២០នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រឡកលិច ឃុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានប្រាប់ឱ្យដឹងថា នៅមុនពេលដែលមានគ្រោះថ្នាក់កើតឡើង គឺមានប្រជាពលរដ្ឋប្រមាណជាង៤០នាក់ ភាគច្រើនជាមនុស្សចាស់ និងកូនក្មេង បានជិះក្នុងរថយន្តប្រភេទទ្រុង កង់៦ ទៅបុណ្យកឋិននៅវត្តត្រឡក ដែលស្ថិតនៅលើកំពូលភ្នំ ហើយពេលត្រឡប់មកវិញ ខណៈកំពុងតែបើករថយន្តចុះពីលើភ្នំ ក៏ស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរបួសធ្ងន់ស្រាលជាង២០នាក់ ក្នុងនោះមាន៥នាក់របួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថាមានប្រជាពលរដ្ឋមិនតិចជាង៣០នាក់រងរបួស ដោយសារក្រឡាប់រថយន្តធ្លាក់ពីលើភ្នំ ក្រោយត្រឡប់មកពីធ្វើបុណ្យកឋិនទាននៅវត្តលើកំពូលភ្នំត្រឡកភ្លាម មន្ត្រីនគរបាលក៏បានចុះមកដល់កន្លែងកើតហេតុ ហើយពិនិត្យឃើញថា គ្រោះថ្នាក់នេះកើតឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើរមិនតិចជាង៤០នាក់ ហើយបើកបរចុះពីលើកំពូលភ្នំ គាប់ជួនរថយន្តជាន់ហ្វ្រាំមិនស៊ី ទើបបណ្តាលអោយរុលធ្លាក់ពីលើភ្នំក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរបួសធ្ងន់ស្រាលជាង២០នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលជាប្រជាពលរដ្ឋរស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យ និងសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារធ្លាក់រថយន្តពីលើភ្នំ ហើយក៏បានយករថយន្តដែលក្រឡាប់នោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕
ចែករំលែកព័តមាននេះ