ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ានតាម​ចំណង់ ជាប់ចោទ​រំលោ.ភ​ហើយ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ករណី​យុវជន​និង​នារី​មាន​អាយុ​១៧​ឆ្នាំ ​ទាំង​២​នាក់​ដំបូង​​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ ។ លុះ​បាន​មួយ​ថ្ងៃក៏​ណាត់គ្នា​​ដើរ​លេង​​ដល់​យប់​ជ្រៅ ហើយ​នាំ​គ្នា​​​រួមរ័ក​បាន​ចំនួន​ពីរ​ដង ក៏​​​ត្រូវ​​ម្តាយ​​នាង​​​ប្ដឹង​ថា ​ចាប់រំលោ.ភ ។

ខេត្តកណ្ដាល ៖ ករណី​យុវជន​និង​នារី​មាន​អាយុ​១៧​ឆ្នាំ ​ទាំង​២​នាក់​ដំបូង​​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ ។ លុះ​បាន​មួយ​ថ្ងៃក៏​ណាត់គ្នា​​ដើរ​លេង​​ដល់​យប់​ជ្រៅ ហើយ​នាំ​គ្នា​​​រួមរ័ក​បាន​ចំនួន​ពីរ​ដង ក៏​​​ត្រូវ​​ម្តាយ​​នាង​​​ប្ដឹង​ថា ​ចាប់រំលោភ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ហាន ម៉ុម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​រៀប​វាំងនន មាន​ទីលំនៅ​ភូមិ​កា​កាប ឃុំ​ឈ្វាំង ស្រុក​​ពញាឮ ខេត្តកណ្តាល ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​កម្មការិនី បាន​ប្ដឹង​ចោទ​ជនសង្ស័យ​ថា ចាប់រំលោភ​សេពសន្ថវៈ​នាង កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ មេ​សា នៅ​រោង​ស្ងាត់​មួយ​កន្លែង ក្នុងភូមិ​កា​កាប ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈ​ដែល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ​។

ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ មេ​សា (​ជា​ថ្ងៃ​ចូល​ឆ្នាំ​) ជនសង្ស័យ​ជាមួយ​មិត្តភក្តិ​ម្នាក់ នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​វត្ត​ប្រាសាទ ។ ពេល​នោះ ក៏​បាន​ជួប​ជាមួយ​នារី​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​ទំនាក់ទំនង​រហូត​សុំ​លេខ​ទូរស័ព្ទ​ពី​នាង ។ ពេល​នោះ នារី​រង​គ្រោះ​បាន​ប្រាប់​លេខ​ទូរស័ព្ទ​ខ្លួន ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ក្រោយមក ជនសង្ស័យ​ទំនាក់ទំនង​ហើយ ក៏​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នារី​រង​គ្រោះ​​មក​ដល់​ភូមិ​កា​កាប ឃុំ​ឈ្វាំង មើល​រាំ​ធុងបាស់ ។

ពេល​មើល​រួច ជនសង្ស័យ​បាន​ឌុ​ប​ទៅ​អង្គុយ​លេង​នៅ​ក្នុង​រោង​មួយ​កន្លែង​ស្ងាត់​ក្នុងភូមិ​កា​កាប រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១២​រំលង​អធ្រាត្រ ជនសង្ស័យ​និយាយ​លួងលោម​នារី​រង​គ្រោះ រហូត​រួមរ័ក​គ្នា​បាន​សម្រេច ។ ក្រោយមក នារី​រង​គ្រោះ​បានឱ្យ​ជន​ស​ង្យ័​យ​ជូន​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ជូន​ទៅ​វិញ​ទេ រហូត​ដល់​វេលា​ម៉ោង​៤ និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងែ​ដដែល ជនសង្ស័យ​បាន​រួមរ័ក​សម្រេច​មួយ​លើក​ទៀត ។ ហើយ​ជនសង្ស័យ​ឌុ​ប​នាង​ត្រឡប់​មក​ភូមិ​ស្ពាន​ទំលាប់​វិញ ។

ម្ដាយ​នារី​រង​គ្រោះបាន​សួរ​ដេញដោល​ពី​រឿង​ដើរ​លេង​បាត់​មួយ​យប់ ក៏​បាន​និយាយ​ប្រាប់​ម្តាយ​ខ្លួន​ពី​រឿង​ឈ្មោះ​ហាន ម៉ុម ចាប់​រំលោភ​​ខ្លួន​​បាន​ស​ម្រ​ច​២​លើក ។ នៅ​ថ្ងៃ​ទី​២២ មេ​សា ត្រូវ​ម្ដាយ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈ្វាំង​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។

​នៅ​​ម៉ោង​រសៀល​ថ្ងៃ​ដដែល កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​សាក​សួរ ។​ លោក​អធិការ​បានឱ្យ​ដឹង​​ថា​ តាម​ការ​សាកសួរជនសង្ស័យរួច ​​ករណី​នេះ គឺជា​ការ​ត្រូវរ៉ូវ​គ្នា បបួល​គ្នា​ដើរ​លេង ហើយ​ក៏​រួម​រ័កជាមួយ​គ្នា ។  ប៉ុន្តែដោយសា​ខាង​ប្រុស ជា​ជនសង្ស័យ​ចង់​ដោះដៃ មិន​ទទួលខុសត្រូវតាម​ការ​សន្យា ទើបត្រូវខាង​ស្រីប្ដឹង​ថា  ចាប់​​រំលោភ ។