ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃ​ណ ដើម្បី​រក្សា​ទំនៀម​ទម្លាប់​ក្នុង​សហគមន៍​នៅវ​ត្ត​ស្វាយ​រមៀត​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ក្រោយ​ពី​បាន​អាក់ខាន​ក្នុង​ការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​រយៈពេល​២​ឆ្នាំ ដោយ​សារ​​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ក្រោម​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​យុទ្ធនាការ​

ខេត្តសៀមរាប ៖ ក្រោយ​ពី​បាន​អាក់ខាន​ក្នុង​ការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​រយៈពេល​២​ឆ្នាំ ដោយ​សារ​​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ក្រោម​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​បាន​ប្រកាន់​និន្នាការ​នយោបាយ និង​ពូជសាសន៍ ចាប់ពី​ដូ​ស​មូលដ្ឋាន​រហូត​ដល់​ដូ​ស​ជំរុញ បាន​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​មក ព្រះ​គ្រូ​ចៅអធិការ​គណៈកម្មការ​វត្ត និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បារាយ​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បាន​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​លើក​ទី​៥ ក្នុង​គោលបំណង​រឹតចំណង​បង្កើន​សាមគ្គីភាព​រវាង​វត្ត​អារាម និង​ពុទ្ធបរិស័ទ រក្សា​ប្រពៃណី​ទំនៀមទំលាប់​របស់​ខ្មែរ ដើម្បី​រំលឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក ដែល​បាន​ទទួល​ជោគជ័យ​លើ​ខ្មាំងសត្រូវ​ឈ្លានពាន​មក​លើ​ទឹកដី​ខ្មែរ​កាលពី​អតីតកាល​។

ព្រះ​សច្ចា​នុ​បាល នឿ​ម វុ​ទ្ឋី ព្រះ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​សង្ឃដីកា​ថា ថ្វី​ត្បិត​តែ​មេរោគ​កូ​វី​ដ​-១៩ មិន​ទាន់​សាបរលាប​អស់ពី​កម្ពុជា និង​ក្នុង​ពិភពលោក​ក្តី តែ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត និង​ឈ្លា​វៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​ស្វែងរក​វ៉ាក់សាំង​ចាក់​ការពារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​ឥត​គិតថ្លៃ តាំងពី​ដូ​ស​មូលដ្ឋាន​ដល់​ដូ​ស​ជម្រុញ និង​បាន​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​ឆ្លង​មានការ​ថយ​ចុះ​ជា​លំដាប់ ហើយ​សម្រេច​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​តាម​រយៈ​ការ​ណែនាំ​ឲ្យ​បងប្អូន​គ្រប់​ទីកន្លែង​រៀន​រស់​តាម​បែប​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់​ការពារ​ការ​ឆ្លង​រីក​រាលដាល​ទៅ​ក្នុង​សហគមន៍ អាស្រ័យ​ដោយ​គុណ​បំណាច់​ដ៏​ធំធេង​នេះ ទើប​យើង​មានការ​ជួបជុំ​ធ្វើបុណ្យ​ផ្សេង​ៗ​ដោយ​រីករាយ​។

ព្រះ​គ្រូ​ចៅអធិការ​បន្ត​ថា ពិធី​ប្រណាំងទូក​បែប​ប្រពៃណី​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​របស់​ជាតិ ដើម្បី​ថែរក្សា​ប្រពៃណី​រវាង​វត្ត និង​សហគមន៍ ដែល​ធ្លាប់​មាន​មក​កុំ​ឲ្យ​បាត់បង់ និង​ដើម្បី​រំឭក​ដឹងគុណ​ចំពោះ​វត្ថុ​ស​ក្កិ​សិទ្ធិ និង​អស់លោក​អ្នក​ទាំងឡាយ​ដែល​តែងតែ​អភិបាល​រក្សា​នូវ​ទី​អារាម​របស់​យើង​នេះ ឲ្យ​បាន​សុខសាន្ត និង​សម្បូរ​សប្បាយ​។

ថ្លែង​សង្ឃ​ដីកាបើក​ពិធី​ប្រណាំងទូក ព្រះ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​គ្រូ​ប្រាសាទ រង្សី អនុគណ​ក្រុង​សៀមរាប ព្រះ​ធម្មធរ​គណៈ​ខេត្ត បាន​ចាត់​ទុក​ការ​រៀបចំ​ឲ្យ​មាន​ពិធី​ប្រណាំងទូក ក្នុង​ការ​លើកតម្កើង​វប្បធម៌​ជាតិ តាម​រយៈ​ព្រះពុទ្ធ​សាសនា ព្រោះថា ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​មានគុណ​តម្លៃ​មិន​អាច​កាត់​បាន​ចំពោះ​សង្គម​ខ្មែរ​ស្ទើរ​គ្រប់​វិស័យ ដូច​ជា​វិស័យ​សុខាភិបាល វិស័យ​សង្គមកិច្ច វប្បធម៌ នយោបាយ​អប់រំ​ជាដើម​។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ភាព​រីក​ចម្រើន​ជឿនលឿន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ពុទ្ធចក្រ​ក៏​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំងក្លា​គួរ​ឲ្យ​មោទនភាព​ផង​ដែរ​។

តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នូវ​កត្តា​សំខាន់​ៗ​មួយ​ចំនួន ក្នុង​ការ​ពង្រឹង​អនុវត្ត​នូវ​ខ្លឹមសារ​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព ការ​ពង្រឹង​តួនាទី និង​ភារកិច្ច​មន្ត្រី​សង្ឃ​គ្រប់​ថ្នាក់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ កាត់​បន្ថយ​អធិករណ៍​ក្នុង​វត្ត​អារាម​ឱ្យ​កាន់តែ​តិច​ទៅ​ៗ និង​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​វត្ត​អារាម និង​ពង្រឹង​ពុទ្ធិកសិក្សា​គ្រប់​ភូមិ​សិក្សា ជា​ពិសេស ការ​បង្កើន​គំនិត​បណ្តុះ​គុណធម៌ សីលធម៌ ចរិយា​ធម៌ ឲ្យ​មាន​ទឹកចិត្ត​ស្រឡាញ់ ការ​គោរព សន្តោស​ប្រណី និង​ការ​ដឹងគុណ​ចំពោះ​អ្នក​មានគុណ​ទាំងឡាយ ជាដើម​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល បាន​ទទួលស្គាល់​នូវ​តួរ​នាទី​យ៉ាង​សំខាន់​របស់​ព្រះពុទ្ធ​សាសនា​ក្នុង​សង្គម​ខ្មែរ ព្រមទាំង​បាន​ចារិក​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ​ថា «​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ​»​។

ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ជា​ស្ថា​ប​និ​ត ម​គ្គុ​ទេស​ក៏​ឯក​សន្តិភាព បាន​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​បាន​ប្រែក្លាយ​ប្រទេស​ជាតិ​ពី​ការ​យក​ជីវិត​ជាដើម​ទុន​មក​ជា​នីតិរដ្ឋ ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំណាក់កាល ។

ម្យ៉ាងទៀត វត្ត​អារាម ព្រះពុទ្ធ​សាសនា បាន​រួមចំណែក​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ការ​កសាង​អភិវឌ្ឍ​សង្គម​កម្ពុជា​យើង តាំងពី​អតីត​រៀង​រហូត​ដល់​បច្ចុប្បន្ន ហើយ​ក៏​បន្ត​ទៅ​អនាគត​ផង​ដែរ​។ ព្រះពុទ្ធ​សាសនា និង​វត្ត​អារាម ជា​ចំណុចកណ្ដាល​នៃ​ធ្លុង​សាមគ្គី ភាព​ជាតិ និង​ប្រជាធិបតេយ្យ ពោល​គឺ​គ្មាន​កន្លែង​ណា​ដែល​នាំ​ឱ្យ​ប្រជាជន​ខ្មែរ​ទៅ​រក​សាមគ្គីភាព និង​ប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ដូច​ទី​វត្ត​អារាម​ឡើយ​។

ការ​រៀបចំ​ពិធី​ប្រណាំងទូក លក្ខណៈ​ប្រពៃណី​ឆ្នាំ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ទូក​ចូលរួម​ចំនួន​១៣​គូរ មក​ពី​បណ្តា​ភូមិ​ក្នុង​សង្កាត់​ទឹក​វិល ដែល​ទូក​នីមួយ​ៗ​មាន​ចំណុះ​៦​នាក់​។ លទ្ធផល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទូក​លេខ​១ ដល់​លេខ​៣ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​ជាង​១​លាន​រៀល និង​ពាន​១​។ ចំណែក​ទូក​ដែល​មិន​ជាប់​ទទួល​ពានរង្វាន់​១ ក៏​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ