ប្រធានគណបក្សយុវជនប្រកាសថា សម រង្ស៊ី ជំពាក់គុណកម្មករ
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២២ ខែមេសា បានអះអាងថា សម្រាប់ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលបានល្បីឈ្មោះនោះ គឺ
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២២ ខែមេសា បានអះអាងថា សម្រាប់ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលបានល្បីឈ្មោះនោះ គឺ
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២២ ខែមេសា បានអះអាងថា សម្រាប់ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលបានល្បីឈ្មោះនោះ គឺបានមកពីកម្មករ ដែលកត្តានេះធ្វើឲ្យលោកជំពាក់កម្មករច្រើន ។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា «និយាយពីជីវិត ខ្ញុំក៏ជាសមាជិកនៃជីវិតជាកម្មកររោងចក្រកាត់ដេរម្នាក់ដែរ ហើយបានហែលឆ្លងផ្ទៃសាគរយ៉ាងវែងឆ្ងាយ ទើបខ្ញុំបានសម្រេចក្តីប្រាថ្នាដូចសព្វថ្ងៃនេះ ។ ចំពោះជីវិតកម្មកររោងចក្រ គឺគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការដែលខ្លួនចង់ធ្វើនោះឡើយ រួមទាំងការទទួលបានប្រាក់កម្រៃខ្វះមុខខ្វះក្រោយទៀត ។ ជីវិតជួបនឹងផលលំបាកប៉ុណ្ណឹងហើយ នៅតែមានអ្នកនយោបាយកន្លងមកឆ្លៀតកេងចំណេញលើជីវិតកម្មកររោងចក្រទៀត»។
ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបតែប្រឡូកនឹងឆាកនយោបាយនេះ គូសបញ្ជាក់ថា «និយាយឲ្យចំទៅ គឺលោក សម រង្ស៊ី បានជំពាក់គុណបំណាច់បងប្អូនកម្មកររោងចក្រច្រើនណាស់ ដោយហេតុថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី មួយផ្នែកធំគឺមានការចូលរួមយ៉ាងសកម្មពីបងប្អូនកម្មកររោងចក្រ ទើបលោក សម រង្ស៊ី មានកិត្តិនាមល្បីដូចសព្វថ្ងៃនេះ ។ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ គឺលោក សម រង្ស៊ី បានចាត់ទុកបងប្អូនកម្មករជាឧបករណ៍នយោបាយរបស់ខ្លួនគាត់ទៅវិញ។
លើសពីនេះទៅទៀត លោក សម រង្ស៊ី មិនបានសងគុណដល់បងប្អូនកម្មកររោងចក្រទេ ហើយថែមទាំងនាំបងប្អូនកម្មកររោងចក្រយើងឲ្យចាកឆ្ងាយពីក្រុមគ្រួសារ»។
លោកបន្ថែមថា បងប្អូនកម្មកររោងចក្រមួយចំនួនត្រូវបានលោក សម រង្ស៊ី នាំទៅឲ្យស្លាប់ដោយសារតែភាពចង់បានអំណាចយ៉ាងតក់ក្រហល់របស់លោក ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះឃើញថា ក្រោយពីការស្លាប់របស់បងប្អូនកម្មកររោងចក្រហើយ មិនដែលឃើញលោក សម រង្ស៊ី ងើបប្រឆាំងទាមទាររកយុត្តិធម៌ជូនកម្មករ និងក្រុមគ្រួសារកម្មករដែលបានស្លាប់សោះឡើយ ។ ផ្ទុយទៅវិញលោកមានការភ័យស្លន់ស្លោរត់ចោលបងប្អូនកម្មកររោងចក្រទៅទៀត ។
ដូច្នេះ សូមបងប្អូនកម្មករោងចក្រ ឈប់ជឿការឃោសនាបោកប្រាស់របស់លោក សម រង្ស៊ី បន្តទៅទៀត កុំឲ្យស្រមោលអតីតតាមលងបន្លាចបងប្អូនកម្មករបាន គឺបងប្អូនត្រូវសង្កេត មើលអ្នកនយោបាយណាដែលគិតគូរដល់អាយុជីវិតរបស់បងប្អូន ទើបជីវិតរបស់បងប្អូនជួបនឹងសេចក្តីសុខ និងនៅជួបជុំគ្រួសាររបស់បងប្អូនប្រកបដោយសុភមង្គល។
ក្រុមអ្នកតាមដានសកម្មភាពអ្នកនយោបាយនិយាយថា មតិរបស់អ្នកនយោបាយវ័យក្មេងរូបនេះ គឺជាសិទ្ធិបញ្ចេញមតិរបស់ខ្លួនមិនមានអ្វីជំទាស់នោះទេ តែគណបក្សនយោបាយថ្មីបើថ្លែងការណ៍វាយប្រហារទៅលើបុគ្គលនយោបាយផ្សេង គឺបានត្រឹមតែធ្វើឲ្យបង់ខាតខ្លួនឯងប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ