ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន «ចាំ​មើល​ឃាត់ខ្លួន​ហើយ​មាន​អ្នក​ដោះ​លែង​ទៀត​ទេ»

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មេ​កន្ទុយលេខ​ដុះ​ស្លែ​ចំនួន​៣​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​បំរើ​ឱ្យ​ការ​លេង​កន្ទុយលេខ និង​លុយ​មួយ​ចំនួន

ខេត្តកំពង់ស្ពឺ ៖ មេ​កន្ទុយលេខ​ដុះ​ស្លែ​ចំនួន​៣​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​បំរើ​ឱ្យ​ការ​លេង​កន្ទុយលេខ និង​លុយ​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បានឱ្យ​ដឹង​ថា​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​ឃាត់​មេ​កត់​កន្ទុយលេខ​បាន​ចំនួន​៣​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​រួម​មាន ទី​១-​ឈ្មោះ នួន  ឆាយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ជា​អ្នក​ទទួល​ស៊ីសង​ផ្ទាល់​, ទី​២-​ឈ្មោះ ស៊ឹ​ម  ភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រូស ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង​, ទី​៣-​ឈ្មោះ ប៉ា​ង  អាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឹ ។ ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន លុយ​ខ្មែរ​ចំនួន​៥៥៤.១០០​រៀល លុយ​ដុល្លារ​៦៤​ដុល្លារ សៀវភៅ​កត់​កន្ទុយ​១​ក្បាល ក្រដាសរ៉ាម​កន្ទុយលេខ​មួយ​ចំនួន ម៉ូតូ​ហុងដា​១២៥​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​៣​គ្រឿង ។

លោក​វរសេនីយ៍ទោ​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​រួច​មក​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​មេ​កន្ទុយលេខ​ទាំង​៣​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចា​តើ​ការ​បន្ត​តាម​និ​តិ​វី​ធី ៕