ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្របួច​.​ក​ក្រុម​ចោរ​ដៃ​រហ័ស​ចិត្តហ៊ាន​បាន​មួយ​សម្បុក

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​លួច​ម៉ូតូ​ដ៏​សកម្ម​ដែល​តែងតែ​ធ្វើ​សកម្មភាព​មិន​ថា​យប់​ឬ​ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​តាម​ក្របួច​បាន​មួយ​សម្បុក ។

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​លួច​ម៉ូតូ​ដ៏​សកម្ម​ដែល​តែងតែ​ធ្វើ​សកម្មភាព​មិន​ថា​យប់​ឬ​ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​តាម​ក្របួច​បាន​មួយ​សម្បុក ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​ម្រា​ល​ត្នោត​ខាងជើង ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ឌុ​ច រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ​, ទី​២-​ឈ្មោះ ហោ ធូ​ក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ទី​៣-​ឈ្មោះ ពេជ្រ ចាន់ អាយុ​៣៣​ឆ្នាំ ជា​មុខសញ្ញា​ទើប​ចេញពី​ព​ន្ឋ​នាគារ​, ទី​៤-​ឈ្មោះ ប៉ែន ណុ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ក៏​ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​ដែរ និង​ទី​៥-​ឈ្មោះ ញ៉ឹ​ក ស្រី​ណា​ក់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់ ហោ ធូ​ក ។ នៅ​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ចំនួន​១១​លើក ខេត្តកណ្តាល​៤​លើក ខេត្តកំពង់ចាម​៣​លើក ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំងអស់​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌុ​ច រ​ដ្ឋា អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​ផង​ដែរ​ក្នុង​ការ​បើកដៃ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម្តង​ៗ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​មួយ​រូប​នៅ​ពេល​សួរ​ចម្លើយ​ជន​នេះ ។ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាក​សួរ និង​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត ៕