ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្របួច​ទាំងសំបុក! ​មាន​ប្រុស មានស្រី

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​​ប្រុស-​ស្រី​ជួញដូរគ្រឿងញៀ.ន​មួយ​​សំបុក ត្រូវ​​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន រួមទាំង​ដកហូត​វត្ថុ​តាង​​​ មាន​​​ម៉ា​ទឹកកក​៣២​កញ្ចប់ (៣០តូច និង២​ធំ​), ជញ្ជីង​ថ្លឹង​គ្រឿងញៀ.ន២, ទូរស័ព្ទ​ដៃ៦ ​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់គ្រឿង​ញៀន​​​ផ​ង​ដែរ ​។

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​​ប្រុស-​ស្រី​ជួញដូរគ្រឿងញៀន​មួយ​​សំបុក ត្រូវ​​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន រួមទាំង​ដកហូត​វត្ថុ​តាង​​​ មាន​​​ម៉ា​ទឹកកក​៣២​កញ្ចប់ (៣០តូច និង២​ធំ​), ជញ្ជីង​ថ្លឹង​គ្រឿងញៀន២, ទូរស័ព្ទ​ដៃ៦ ​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់គ្រឿង​ញៀន​​​ផ​ង​ដែរ ​។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​កាលពីម៉ោង០៩ និង២០នាទី​ព្រឹក​​ថ្ងៃ​ទី២១ ​និង​បញ្ចប់​វិញនៅ​ថ្ងៃ​ទី​២២ ​មេ​សា នេះ​ ដោយ​ឃាត់ខ្លួន​បាន​​ចំនួន​៧នាក់ (ស្រី១) ស្ថិតនៅ​ចំណុច​ភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​ ។

លោក​វរ​សេនីយ៍ទោ​អ៑ូ​ច​ ហៀ​ង ​អធិការ​នគរបាល​ក្រុង​ច្បារមន ​បាន​ប្រាប់​​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មេ​សា ​ថា​ ក្រោម​ការ​បញ្ជា​របស់​លោក​
ឧ​ត្តម​សេនីយ៍​ត្រី​សម សា​មួន​ ស្នងការ​នគរបាល​ខេត្ត​ ​បាន​ធ្វើការ​ស្រាវជ្រាវ​ និង​តាមដាន​មុខសញ្ញា​ទាំងនេះ ​អស់​រយៈពេល​ជា​យូរ​ថ្ងៃ​មក​ហើយ​ ទើប​​​ពេល​នេះ​​បាន​ទទួល​ព័​ត៌​មាន​ថា ​ក្រុម​ជនសង្ស័យទាំងនេះ ​បាន​ពពាក់ពពូន​គ្នា​ក្នុង​ការ​បែងចែក​ថ្នាំ​ ដើម្បី​ជួញដូរ​នៅ​តាម​គោលដៅ​ដែល​ពួក​គេ​កំណត់​ ​ទើប​បង្ក្រាបបាន​ជាក់ស្តែង​តែ​ម្តង​​ ។