ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​បុរស​តួ​ក​គី​លួច​រថយន្ត​កាម​រី​កែ​ច្នៃ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចាប់​ឃាត់ខ្លួន​បុរស​តួ​ក​គី​ម្នាក់ បន្ទាប់​ពី​ជន​នេះ​បាន​លួច​យក​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ជិះ​ចេញពី​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចាប់​ឃាត់ខ្លួន​បុរស​តួ​ក​គី​ម្នាក់ បន្ទាប់​ពី​ជន​នេះ​បាន​លួច​យក​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ជិះ​ចេញពី​ក្រុងព្រះសីហនុ តាម​ផ្លូវជាតិ​លេខ​៤​បម្រុង​គេចខ្លួន ។ ហេតុ​កាណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា វេលា​ម៉ោង​៧​យប់ នៅ​ក្បែរព្រ​លាន​យន្តហោះ​កងកេង ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

បុរស​តួ​ក​គី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ Gokay Alici អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខេត្តព្រះ​សីហ​នុ ។ ជន​នេះ​បាន​លូច​រថយន្ត​តាក់ស៊ីកែ​ច្នៃ​មួយ​គ្រឿង​(​ហៅ​ស៊ុប​ពែរ​តុ​ក​ៗ) ដែលកែ​ច្នៃ​ពី​រថយន្ត​កាម​រី​គូទ​ស្វិត ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ផ​-៤៥៣៦ ភព​២ ដោយ​លួច​ពី​ក្រុងព្រះសីហនុ ហើយ​បើក​គេចខ្លួន ។ ប៉ុន្តែ​ពេល​ធ្វើ​សកម្មភាព​លួច​បើក​រត់​នោះ ត្រូវ​បាន​ម្ចាស់​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ ហើយ​តាម​យ៉ាង​ប្រកិត​នាំ​ឱ្យ​ជនសង្ស័យ​មាន​ភាព​ស្លន់ស្លោ ។ លុះដល់​ចំណុច​ខាងលើ បាន​ឈប់​រថយន្ត​ហើយ​បន្ត​រត់គេច​ខ្លួន  តែ​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ​រហូត​ឃាត់ខ្លួន​បាន ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យខាងលើ​នេះ ក៏​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​ផង​ដែរ ហើយ​សកម្មភាព​លួច​យក​រថយន្ត​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មក​ពី​ជន​នេះ​បែក​ថ្នាំ ។ នេះ​ជា​ជនបរទេស​លើក​ដំបូង​ហើយ ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម​បែប​នេះ ៕