រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ រួមជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យចំនួន២ទីតាំង មានដូចខាងក្រោម ៖
១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន០១នាក់ និងដកហូតវត្ថុតាង រួមមាន ៖ ១-Keyboard ចំនួន០៨កេះ ២-Mother board ចំនួន១៩កេះ ៣-Network ចំនួន០២កេះ ៤-ទូរសព្ទ ចំនួន០៤កេះ ៥-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ និង៦-Adapter all in one +Phone ចំនួន០៤កេះ ។
២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន០២នាក់ និងដកហួតសម្ភារៈ មាន ៖ ១-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង ៣-computer all in one ចំនួន១១គ្រឿង ៤-ស៊ីមកាត និងគ្រឿងបន្លាស់ទូរសព្ទ និង៥-រថយន្ត ព្រូស ពណ៌ស ១គ្រឿងសព្ទ មួយចំនួន ។
តាមការកោសល្យវិច្ឆ័យរបស់មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ៕











ចែករំលែកព័តមាននេះ