ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ពី​ទិញ​បន្លែ​ ត្រូវ​ជនសង្ស័យ​ធ្វើសកម្មភាព​ផ្អើលមុខ​មណ្ឌល​សុខភាព​ទឹកថ្លា​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មក​ពី​ទិញ​បន្លែ​យក​ទៅ​លក់​បន្ត ​ត្រូវ​បាន​

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មក​ពី​ទិញ​បន្លែ​យក​ទៅ​លក់​បន្ត ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆ.ក់​កាបូបស្ពាយ​មិន​បាន​សម្រេច​ បណ្ដាល​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាក់​បន្លែ​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ខាង​មុខ​មណ្ឌល​សុខភាព​ទឹកថ្លា តាម បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​បុរស​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​និង​ប្រពន្ធ​ បាន​ជិះ​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ដែល​ពួក​គាត់​ទើបតែ​មក​ពី​ទិញ​បន្លែ​នៅ​ឯ​ផ្សារ​ព្រែក​អញ្ចាញ ​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ​ជម្ពូ​វ័ន​ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​។

បុរសរងគ្រោះ​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២គ្រឿង​មិន​ចាំ​ម៉ាក ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ រួច​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ឆ.ក់​កាបូបស្ពាយ​របស់​បុរស​រង​គ្រោះ​ដែល​ស្ពាយ​ជាប់​នឹង​ខ្លួន​ បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប​មិន​បាន​សម្រេច​ធ្វើ​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​ជន​រង​គ្រោះ​រេ​ចង្កូត​ទៅ​បុ.ក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាក់​បន្លែ​ពីលើ រ៉ឺ​ម៉ក​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសស្រាល ចំណែកឯ​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ តែ​ដោយ​ជន​រង​គ្រោះ​មិន​បាន​បាត់បង់​ទ្រព្យសម្បត្តិ​និង​ប្រញាប់​ទៅ​លក់​បន្លែ​ផង ពួក​គាត់​ក៏​បាន​បន្តដំណើរ​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ