ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចៅ​ស្ងោរ​សាង​ស្នេហ៍ បែរជា​លោក​ចោរលួច​ម៉ូតូ​ទៅ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​នាំ​សង្សារ​ទៅ​ដើរ​លេង បន្ទាប់​មក​បាន​ទៅ​អង្គុយ​ហូប​ខ្ចៅ​ស្ងោរ នៅ​ម្ដុំ​មុខ​វត្ត​ឧណ្ណាលោម​ក្នុងភូមិ​សាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​នាំ​សង្សារ​ទៅ​ដើរ​លេង បន្ទាប់​មក​បាន​ទៅ​អង្គុយ​ហូប​ខ្ចៅ​ស្ងោរ នៅ​ម្ដុំ​មុខ​វត្ត​ឧណ្ណាលោម​ក្នុងភូមិ​សាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់​មក​បាន​ប្រាស​ខ្លួន​ដេក​លេង ហើយ​ក៏​ស្រាប់តែ​លង់លក់​មិនដឹង​ខ្លួន​មួយភាំង ក៏​ត្រូវ​បាន​ចោរ​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​១​គ្រឿង​ជិះ​គេចខ្លួន​ទៅ​បាត់ ចំណែក​ស្ត្រី​ជា​សង្សារ​មិន​បាន​ដេក​ទេ ប៉ុន្តែ​មិន​បានដឹង​ថា​ត្រូវ​ចោរលួច​យក​ម៉ូតូ​នោះ​ឡើយ​។

​ក្រោយ​ពេល​កើតហេតុ​បុរស​នោះ​មិន​បាន​ប្ដឹង​នគរបាល​នៅ​ក្នុង​ខណ្ឌដូនពេញ​នោះ​ជួយ​ឡើយ បែរជា​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ទៅ​វិញ តែ​ពេល​នោះ​នគរបាល​ចោម​ចៅ មិន​បាន​ទទួល​ពាក្យបណ្ដឹង​នោះ​ឡើយ និង​បាន​ប្រាប់​ឲ្យ​គាត់​ទៅ​ប្ដឹង​នៅ​ឯ​ខណ្ឌដូនពេញ​នោះ​វិញ ព្រោះ​កើតហេតុ​នៅ​ទីនោះ​។​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​វត្ត​ឧណ្ណាលោម ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល ទើប​បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដាក់​ពាក្យបណ្ដឹង​។

បុរស​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ សុ​ភ័ក្ត្រ អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ថ្កូវ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្ត្រី​ដែល​ជា​សង្សារ​ឈ្មោះ ភាព សុ​ជាតិ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ  ស្នាក់​នៅ​ក្នុងភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោម​ចៅ​។ ដោយឡែក​ម៉ូតូ​ដែល​បាត់បង់​នោះ ម៉ាក​ZOOMER-X ពណ៌​ទឹកក្រូច ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CC- 2139​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ បាន​ជិះ​ម៉ូតូ​ដឹក​សង្សារ​ដើរ​លេង បន្ទាប់​មក​បាន​នាំ​គ្នា​ទៅ​អង្គុយ​ហូប​ខ្ចៅ​ស្ងោរ នៅ​មុខ​វត្ត​ឧណ្ណាលោម បន្ទាប់​មក​បុរស​នោះ បាន​ប្រាស់​ខ្លួន​ដេក​លេង​ទេ ក៏​ស្រាប់តែ​លង់លក់​តែ​ម្ដង​។ ខណៈនោះ​ស្រាប់តែ​ក្រុម​ចោរ​បាន​ចូល​ទៅ​ធ្វើ​សកម្ម ភាព​លួច​កាច់​សោក​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល ចំណែកឯ​នាង​ជា​សង្សារ​មិន​បាន​ដេក​ទេ ប៉ុន្តែ​មិនដឹង​ថា​យ៉ាងម៉េច​ទើប​អត់​ដឹង​ចោរ​កាច់​សោក​ម៉ូតូ​បែប​នេះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ បុរស​នោះ​មិន​បាន​ប្ដឹង​នគរបាល​ភ្លាម​ៗ​នោះ​ឡើយ រហូត​ដល់​ដល់​វេលា​ម៉ោង​៤​ល្ងាច ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង ប៉ុន្តែ​ដោយសារ​តែ​ហេតុការណ៍​នោះ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​បុរស​នោះ​ទៅ​ប្ដឹង​នៅ​ខណ្ឌដូនពេញ​នោះ​វិញ​៕