ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកែក​គ្នា​រឿង​លេង​បាល់ទះ បង​ទាញ​ជើង​គ្រែ​វាយ​ប្អូនជីដូនមួយ​ឡើង​ប៉ោង​ភ្នែក

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ហិ.ង្សា​មួយ​រវាង​បងប្អូន​ជីដូនមួយ​បាន​កើតឡើង ដោយ​គ្រាន់តែ​ប្រកែក​គ្នា​រឿង​លេង​បាល់ទះ​ធ្វើ​ឲ្យ​បងប្រុស​ដាច់​ចិត្ត​ទាញ​ជើង​គ្រែ​វាយ​មក​លើ​ប្អូន​ដែល​ជា​ដៃគូ​ទំនាស់​បណ្ដាល​ឲ្យ​ប៉ោង​ភ្នែក​។

ខេត្តព្រៃវែង ៖ ហិង្សា​មួយ​រវាង​បងប្អូន​ជីដូនមួយ​បាន​កើតឡើង ដោយ​គ្រាន់តែ​ប្រកែក​គ្នា​រឿង​លេង​បាល់ទះ​ធ្វើ​ឲ្យ​បងប្រុស​ដាច់​ចិត្ត​ទាញ​ជើង​គ្រែ​វាយ​មក​លើ​ប្អូន​ដែល​ជា​ដៃគូ​ទំនាស់​បណ្ដាល​ឲ្យ​ប៉ោង​ភ្នែក​។ ហេតុការណ៍​ហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥ និង​០០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។ លោក ស៊ឹ​ម កុសល អធិការ​ស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​បង​ឈ្មោះ ង៉ុ​យ ខឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

បាន​ទាញ​ជើង​គ្រែ​វាយ​មក​លើ​ជន​រង​គ្រោះ​ឈ្មោះ រឿ​ន និ​ត ភេទ​ប្រុស  អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ជាំភ្នែក​ខាងឆ្វេង​យ៉ាងដំណំ​។ លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា​នេះ​គឺ​បន្ទាប់​ពី​បាន​ទទួល​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ភ្លាម​ៗ​។

លោក​បន្ថែម​ថា ករណី​ហិង្សា​នេះ​គឺ​ផ្ដើម​ចេញពី​លេង​បាល់ទះ ហើយ​មក​ប្រកែក​គ្នា​នៅផ្ទះ​ដណ្ដើម​រក​ខុស​ត្រូវ​រហូត​កើតជា​ទំនាស់​ទើប​ឈាន​ដល់​កើត​ហិង្សា​បែប​នេះ​ទៅ​។ បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕