ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ហាវ​មែន! ស៊ី​ទាំង​ខ្លួន ស៊ី​ទាំង​ម៉ូតូ ស៊ីទាំង​​ជីវិត​នាង

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ ករណី​យុវជន​ម្នាក់​នាំនារី​​សង្សារ​​ទៅ​រួមរ័ក​​ក្នុង​ព្រៃ​រួច ក៏​ត្រូវ​ជន​នោះ​​​វាយនាង​​ប៉ង​សម្លា.ប់​ចោល ​ដោយ​គិត​ថា​នាង​បាន​ស្លា.ប់​ទៅ​ហើយ​ ជន​នោះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ​តែ​​ត្រូវ​សមត្ថកិច្ច​ប្រមាញ់រហូត​​ចាប់ខ្លួន​បាន​​វិញ ។

ខេត្តតាកែវ ៖ ករណី​យុវជន​ម្នាក់​នាំនារី​​សង្សារ​​ទៅ​រួមរ័ក​​ក្នុង​ព្រៃ​រួច ក៏​ត្រូវ​ជន​នោះ​​​វាយនាង​​ប៉ង​សម្លាប់​ចោល ​ដោយ​គិត​ថា​នាង​បាន​ស្លាប់​ទៅ​ហើយ​ ជន​នោះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ​តែ​​ត្រូវ​សមត្ថកិច្ច​ប្រមាញ់រហូត​​ចាប់ខ្លួន​បាន​​វិញ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៣ មេ​សា កន្លង​មក ស្ថិត​ក្នុងភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំ​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ម៉​ន វុ​ធ​ថេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឱ​ភា​សាំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។ រីឯ​នារី​​រង​គ្រោះ​​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​ដើរ​លេង រួចជិះ​​មក​ដល់​ចំណុច​កើតហេតុ​ ជិត​របងចំការ​​មួយ​​កន្លែងក៏​បបួល​នាង​ចូល​ក្នុង​ព្រៃ​​នោះ ។ បន្ទាប់​ពី​រួមរ័ក​រួច ក៏​បាន​វាយ​សម្លាប់​នាង​​នៅ​នឹង​កន្លែង​កើតហេតុ​​ ។ ដោយ​ជនសង្ស័យ​នឹកគិត​ថា​នាង​ស្លាប់ហើយ ក៏​លើកយក​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​.​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១EO-៧៤៥០ ជិះ​គេចខ្លួន ។

ក្រោយមក បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ធ្វើការ​ស្ទាក់​ចាប់​ជនសង្ស័យ​បាន​សម្រេច​នៅ​ភូមិ​ស្លែង​ព​ខាងជើង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។