ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ស្រី​៣​នាក់​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ចង់បាន​កង់​ជិះ​ទៅ​សាលារៀន​នឹង​គេ

1 ឆ្នាំ មុន
  • កំពង់ចាម

ក្រុម​គ្រួសារ​អ្នកនេសាទ រស់នៅ​ក្នុងផ្ទះ​ខ្ទម​តូច​មួយ ស្ថិត​ក្នុងភូមិ​ទី​៣ ឃុំ​កោះ​សុទិន ស្រុក​កោះសូទិន ទោះបី​មាន​ជីវ​ភាព​ក្រីក្រ​យ៉ាងណា​ក៏​ដោយ គឺ​ប្រឹងប្រែង​តស៊ូ ដើម្បី​រក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព​របស់​គាត់​

ខេត្តកំពង់ចាម ៖ ក្រុម​គ្រួសារ​អ្នកនេសាទ រស់នៅ​ក្នុងផ្ទះ​ខ្ទម​តូច​មួយ ស្ថិត​ក្នុងភូមិ​ទី​៣ ឃុំ​កោះ​សុទិន ស្រុក​កោះសូទិន ទោះបី​មាន​ជីវភាព​ក្រីក្រ​យ៉ាងណា​ក៏​ដោយ គឺ​ប្រឹងប្រែង​តស៊ូ ដើម្បី​រក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព​របស់​គាត់​។

បើ​តាម​បុរស​អ្នកនេសាទ​ឈ្មោះ យ៉​ន រតនា អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២​ថា រូបគេ​បាន​យកប្រពន្ធ​ដែល​មានឈ្មោះ អឿ​ម សុខា អាយុ​២៧​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​បាន​ជិត​១០​ឆ្នាំ​មក​ហើយ ដោយ​ទទួល​ចំណងដៃ​បានកូន​ប្រុស​ម្នាក់​ឈ្មោះ​បញ្ញា អាយុ​៩​ឆ្នាំ រៀន​នៅ​សាលា​បឋម​សិក្សា​កណ្ដាល​កោះ​ជើង ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​គួរសម​ដែរ​។

បុរស​អ្នកនេសាទ​រូប​នេះ បាន​រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ពេល​ព្រឹក​ព្រលឹម ប្រពន្ធ​ជិះ​ម៉ូតូ​បង់​រំលស់​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ស្ថិត​ក្នុងស្រុក​កំពង់សៀម ចំណែក​រូប​គាត់ (​បុរសរ​ជា​ប្តី​) ចេញ​ទៅ​នេសាទ​នៅ​ទន្លេមេគង្គ ដោយ​ក្នុង​មួយ​ព្រឹក​អា​ចរក​កម្រៃ​ពី​ការ​លក់​ត្រី​ឲ្យ​អ្នក​ភូមិ​បាន​១​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​។

បុរស​អ្នកនេសាទ​បន្ត​ថា នៅ​ពេល​ទឹកទន្លេ​ស្រក​បន្តិចទៀត គាត់​នឹង​រាវ​ខ្ចៅ និង​លៀស​លក់​ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ​។ លុះ​ពេលទំនេរ​ពី​ការ​នេសាទ រូប​គាត់​ក៏​ឆ្លៀត​ទៅ​ធ្វើ​ការងារ​សំណង់​នៅ​ក្រុង​កំពង់ចាម យួរ​កំបោរ និង​ជញ្ជូន​ឥដ្ឋ​ឲ្យ​គេ ដោយ​ក្នុង​មួយ​ថ្ងៃ​បាន​កម្រៃ​ចំនួន​៣​ម៉ឺន​រៀល ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សំណង់​នោះ គឺ​ម៉ូតូ​ជិះ​ជាមួយនឹង​ជាងសំណង់​ដែល​ស្គាល់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ក្នុង​មួយ​អាទិត្យ​ជួយ​ចេញថ្លៃ​សាំង​ឲ្យ​គេ​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​។

បុរស​អ្នកនេសាទ​បន្ត​ទៀត​ថា រីឯ​ផ្ទះស្លឹក​ដែល​រស់នៅ​រាល់​ថ្ងៃនេះ គឺ​មាន​សភាព​ចាស់​ធ្លុះធ្លាយ​ទៅ​ហើយ ក្រោយ​បាន​សាងសង់​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​។

ទោះបីជា​មានការ​លំបាក​ក្នុង​គ្រួសារ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកនេសាទ​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ត្រូវ​តែ​តស៊ូ​ប្រឹងប្រែង​រក​ថវិកា ក្រែង​នៅ​ពេល​អនាគត​នឹង​អាច​បាន​ផ្ទះ​ធំ​ជាង​នេះ​រស់នៅ​បាន​សមរម្យ​នឹង​គេ​។ ហើយ​រាល់​ថ្ងៃនេះ កូនប្រុស​ឈ្មោះ ខេន បញ្ញា អាយុ​៩​ឆ្នាំ មាន​កង់​កញ្ចាស់​មួយ​គ្រឿង​ជិះ​ទៅ​រៀន តែ​កង់​នោះ​ជិះ​លែង​ចង់​កើត​ទៅ​ហើយ ចំណែក​ដំបូល​ដាក់​កង់​មុខ​ផ្ទះ​វិញ ក៏​ត្រូវ​ធ្លុះធ្លាយ​ទៀត បើ​មាន​អ្នក​ជិត​ធម៌ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​កង់​មួយ​គ្រឿង​ដល់​កូន​របស់​គាត់​ផង មិនដឹង​ជា​សប្បាយចិត្ត​យ៉ាងណា​នោះ​ទេ​។

ដោយឡែក បើ​តាម​អ្នក​ជិតខាង​វិញ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បុរស​ម្នាក់​ឈ្មោះ សូ​យ ពិសី អាយុ​១២​ឆ្នាំ មាន​ម្ដាយ​ជា​ស្រី​មេម៉ាយ​ដើរ​ស៊ីឈ្នួល​លាងចាន​ឱ្យ​គេ នៅ​ក្នុងភូមិ និង​តាម​រោងការ​នានា ដើម្បី​យក​កម្រៃ​មក​ផ្គត់ផ្គង់​គ្រួសារ​ទាំង​លំបាក ហើយ​ក៏​មិន​មាន​កង់​ឱ្យ​កូន​ជិះ​ទៅ​រៀន​ដែរ​។

ជាមួយ​នោះ ក៏​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ខេន ស្រី​ពេជ្រ អាយុ​១២​ឆ្នាំ មាន​ឪពុក​ម្ដាយ​ដែល​ពួក​គេ​សុទ្ធសឹងតែ​មាន​ជីវភាព​ក្រីក្រ រៀន​នៅ​សាលា​បឋម​សិក្សា​កណ្ដាល​កោះ​ជើង ក៏​គ្មាន​កង់​ជិះ​ទៅ​រៀន​ដែរ​។ ដូច្នេះ​អ្នក​ជិតខាង ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន សង្ឃឹម​យ៉ាង​មុតមាំ​ថា អាច​នឹង​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​កង់​ដល់​ពួក​គេ​ទាំង​៣​នាក់​ផង សម្រាប់​ជា​មធ្យោបាយ​ជិះ​ទៅ​សាលារៀន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ