ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ធុង​ហ្គា​ស​ឆាបឆេះ​ឡ​ក្នុង​រោងចក្រ​ហាត​ឌី​ស្ក បណ្ដាល​ឲ្យ​របួស​កម្មករ​មួយ​ចំនួន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​មួយ​ចំនួន​បម្រើ​ការងារ​នៅ​រោងចក្រ ហាត​ឌី​ស្ក ក្នុងភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​រង​របួស និង​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​មួយ​ចំនួន​បម្រើ​ការងារ​នៅ​រោងចក្រ ហាត​ឌី​ស្ក ក្នុងភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​រង​របួស និង​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ Emergerncy នៅ​ខេត្តបាត់ដំបង និង​មួយ​ចំនួន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូ​រី កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​ថ្ងៃ​ទី​១១ មេ​សា ២០១៧ ដោយសារ​ធ្លាយ​ធុង​ហ្គា​សឡ​នៅ​រោងចក្រ​ហាត​ឌី​ស្តិ ធ្វើ​ឲ្យ​កម្មករ​រត់​ចេញ​ព្រោងព្រាត​។

ក្នុង​ពេល​កើតហេតុ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវ​ខាង​ក្រុមហ៊ុន​ប្រើ​ឧស្ម័ន​បាញ់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ទាន់​ពេល​។ យ៉ាងណា​ក៏​ដោយ​គេ​ពុំ​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ប្រភព​ថា យ៉ាងតិច​មនុស្ស​៥​នាក់​រង​របួស​នៅឡើយ​ទេ ខណៈ​កន្លែង​កើតហេតុ​អ្នកស្រុក​បាន​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​៕