ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយសារតែមនុស្សម្នាជាច្រើនបាននាំគ្នារាវរកបុរសវ័យចំណាស់ម្នាក់ ដែលបានបាត់ពីផ្ទះ ដោយសង្ស័យថា លង់ទឹក ហើយក៏បានប្រទះឃើញស្លា.ប់នៅក្នុងទឹកក្បែរផ្ទះមែន។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
![Picture]()
តាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា បុរសចំណាស់ខាងលើមានឈ្មោះ កែវ វ៉ាយ អាយុជាង៧០ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ហើយបានមកលេងផ្ទះកូនស្រីបង្កើត មានប្តីឈ្មោះ លឹម ខឿន នៅភូមិឆ្នុកទ្រួ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ពលរដ្ឋបន្តថា លុះនៅព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធដែលត្រូវជាកូនបង្កើត និងកូនប្រសាររបស់បុរសចំណាស់រងគ្រោះខាងលើ មានធុរៈទៅខេត្តកំពង់ធំ ដោយទុកឱ្យឪពុកនៅផ្ទះជាមួយនឹងចៅៗ ប៉ុន្តែចៅៗមិនបាននៅផ្ទះនោះទេ គឺបានទៅសាលារៀនទាំង២នាក់។
![Picture]()
ប្រភពដដែលបានបន្តថា លុះដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ ពេលចៅៗប្រុសស្រីទាំង២នាក់ ដោយម្នាក់ឈ្មោះសេន ដាវីត និងម្នាក់ទៀតឈ្មោះ សេន ជីតា បានត្រឡប់មកពីសាលារៀនវិញ មិនឃើញជីតារបស់ខ្លួនឡើយ គឺឃើញតែស្បែកជើងនៅមាត់ទឹកប៉ុណ្ណោះ ក៏មានការសង្ស័យ ហើយក៏បានប្រាប់ឲ្យអ្នកជិតខាងឱ្យជួយរាវរកក្នុងទឹកជាប់ផ្ទះ។
ប្រភពដដែលបន្តថា ពេលនោះមានមនុស្សម្នាជាច្រើន ក្នុងនោះមានលោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូផង បានបញ្ជាឱ្យអ្នកមានម៉ាស៊ីនខ្យល់ជួយរាវរកបន្ថែម លុះរហូតដល់ម៉ោង១និង១០នាទីរសៀលថ្ងៃដដែល ទើបប្រទះឃើញបុរសចំណាស់ខាងលើ បានលង់ទឹកស្លា.ប់បាត់ទៅហើយ។
![Picture]()
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបានបានទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារលង់ទឹកពិតមែន បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់ស.ពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ